នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញអមដំណើរប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងសិក្សាគម្រោងសាងសង់ទំនប់បង្ហៀទឹក នៅចំណុចស្ពានព្រែកតាយី និងបន្តឆ្ពោះទៅដល់ដីលើ និងត្រពាំងជ្រៃ ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានលើកឡើងថា ពលករគ្រប់រូប រាប់បញ្ចូលទាំងពលករទេសន្តរប្រវេសន៍ផងដែរ មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ និងមានសិទ្ធិដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេ ទទួលរងការកេងប្រវ័ញ្ច ឬការរំលោភបំពាន។ លោកប្រធានមន្ទីរការងារបានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយពាក្យបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ នាថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាព និង អង្គការដៃគូពាក់ពន្ធ័ជាច្រើននាក់ផងដែរ។ លោក ចេង ហ៊ាង បានមានប្រសាសន៍បន្តទៀតថា តាមគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដំណោះស្រាយ និងភាពយុត្តិធម៌ឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆ្លើយតបចំពោះតម្រូវការយេនឌ័រដល់ពលករទេសន្តរប្រវេសន៍ ដោយផ្អែកតាមសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ លោកប្រធានមន្ទីរ បន្តថា គោលការណ៍ ណែនាំនេះបញ្ជាក់ច្បាស់ផងដែរ អំពីសារសំខាន់ផ្តល់ការណែនាំដល់មន្ត្រីក្នុងការដោះស្រាយបណ្តឹងដើម្បីធានាឱ្យមានលទ្ធផល និងដំណោះស្រាយ ស្របតាមច្បាប់ស្តីពីការងារ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត ស្តីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្តរជាតិនានា និង ពុំរឹតត្បិតលើការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងតវ៉ាផ្សេងទៀតនោះឡើយ។
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ បានចុះធ្វើរដ្ឋបាលចំហ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានឲ្យដឹងថា ការចុះធ្វើរដ្ឋបាលចំហ កម្លាំងចម្រុះ របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺធ្វើឡើងរយៈពេល ២ ថ្ងៃម្ដង ឬ៣ថ្ងៃម្ដង ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ ដោយចុះអនុវត្ត៣គោលដៅ : គោលដៅទី១ : ឃុំកោះរកា ស្រុកកំពង់សៀម -គោលដៅទី២ : ឃុំស្វាយទាប ស្រុកចំការលើ-គោលដៅទី៣ : ឃុំបាធាយ ស្រុកបាធាយ ។ សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនោះ សភាពការណ៍បទល្មើស ព្រហ្មទណ្ឌ : (គ្មាន) ផ្នែកចរាចរណ៍ សមត្ថកិច្ចបានតេស្តជាតិអាកុល ៦១នាក់ រកឃើញអ្នកមានជាតិអាកុលកម្រិត ០.២៤មីល្លីក្រាម ១២នាក់ (ឃាត់ទុកនៅនឹងកន្លែង អប់រំ និងតម្រូវឲ្យមានគ្រួសារទទួលយក) និងអ្នកបើកម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន២០នាក់ […]
គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) គិតមកដល់ដើមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហើយ។ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ។ លោកប្រធានមន្ទីរ បានបន្ថែមទៀតថា គិតដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារនៃក្រុមហ៊ុនCRBC បានស្ថាបនាបានសម្រេចប្រមាណជាង៣០% ខណៈ តំបន់ខ្លះត្រូវបានចាក់កៅស៊ូកិនជាបណ្តើរៗហើយ។ ទន្ទឹមនឹងនេះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ក៍បានអំពាវនាវ បន្ថែមដល់អាជ្ញាធរ មូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ៧នេះ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ ពោលគឺធ្វើយ៉ាងណា ដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមគម្រោង […]
(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៥ ឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូរវត្ថុទាំងបានមួយចំនួន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា មុនកើតហេតុ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់÷ ១. ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២. ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៣. ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិមពិតប្រាកដរស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្ត្រីអាវុធហត្ថឱ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់២.២៥ក្រាម […]
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ស្នើរឲក្រុមការងារលេខាធិការដ្ធានពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើសុំដូច្នេះ នាថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម របស់រដ្ឋបាល ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាក្រុមការងារលេខាធិការដ្ឋានត្រូវសហការសម្របសម្រួលដល់ក្រុមការងារ ដោយធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងារយើងមានសកម្មភាពមានការសហការគ្នាល្អ បង្កើតគំនិតច្នៃប្រឌិតផុសផុល ចូលរួមតាក់តែងសៀវភៅណែនាំពីការផ្តល់ជ័យលាភី ការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម កាន់តែមានប្រសិទ្ធភាព ដែលអាច អោយឃុំ សង្កាត់ងាយស្រួលក្នុងការប្រមូលទិន្នន័យ និងត្រូវចូលរួមរៀបចំប្រតិទិនការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តការងារបានពេញលេញ ហើយសូមចូលរួមឱ្យបានគ្រប់ពេលរាល់កិច្ចប្រជុំរបស់ក្រុមការងារ ដោយមិនត្រូវផ្លាស់ប្តូរអ្នកផ្សេងឡើយ៕
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៣-២-២០២៥
*** ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនាដើមខែកុម្ភៈឆ្នាំ ២០២៥នេះគឺបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារមានជំងឺប្រចាំកាយ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន១០គ្រួសារ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម តំណាងរាស្ត្រកំពង់ចាម បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានការលំបាក ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា អំណោយដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះសង្ឃឹមថាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។ ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែចុះជួប ផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។ ***ទន្ទឹមនេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាម ក្នុងការប្រកបកិច្ចការងារ ដើម្បីកែប្រែនូវជីវភាពគ្រួសាឱ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវជួយជម្រុញឱ្យកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានចេះដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ ជាមួយគ្នានេះឯកឧត្តម ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋដែលពុំមានដីរស់នៅពិតប្រាកដ គឺអាចស្នើសុំតាមរយៈ អជ្ញាធរហើយខេត្តកំពង់ចាមគឺមានតម្រូវការជ្រើសរើសអ្នកធ្វើការនៅខេត្តស្វាយរៀងដោយមិន ប្រកាន់កម្រិតវប្បធម៌ ហើយបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន ដែលមានបំណងចង់ទៅ រៀនរក ជំនាញណាមួយដូចជា ជាងឡាន […]
(កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅស្ថិតក្នុងស្រុកព្រៃឈរ ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានសិក្សា រៀបចំកែច្នៃ រម្យណីយដ្ឋានធម្មជាតិបឹងធំ និងកោះទួលសំពៅ រួមនិងកោះលោកយាយពៅ ឲ្យក្លាយទៅជាកន្លែងកំសាន្តមួយគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកសម្រាកលម្ហែ កំសាន្ត និងការទទួលទានអាហារតាមបែបលក្ខណៈធម្មជាតិពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង បានដាំដុះ និងនេសាទបានពីផ្ទៃបឹងដ៏ធំមួយនេះ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាមមួយចំនួននៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៥ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លា សង្ស័យថ្នាំញៀន ០១កញ្ចប់តូចទម្ងន់ ០.២៩ក្រាម ថ្លឹងទាំងសំបកថង់ កម្ទេចផ្កាក្រអូបឈ្ងុយ សង្ស័យជាកញ្ឆ ០១កញ្ចប់តូច ទម្ងន់០.៧៤ក្រាម ថ្លឹងទាំងសំបកថង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអូប៉ូ (Oppo) ពណ៌ខ្មៅ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ស្លាកលេខ សៀមរាប 1F-9818 ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី ចាត់ការតាមនីតិវិធី។