សមិទ្ធផលផលថ្មី ទំនប់ជ្រោយចេក (ត្រួយចេក) 📍ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖១.លិខិតបន្តសុពលភាព២.លិខិតបេសកកម្ម៣.អាជ្ញាប័ណ្ណ៤.កាតអ្នកសារព័ត៌មានមកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
រដ្ឋបាលស្រុកបាធាយ ប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ (កំំពង់ចាម) រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ និងមានការអញ្ជើញចូលរួម ពីលោក ព្រាប វិច្ឆិកា អនុប្រធានមន្ទីរ លោកនាយករង នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ លោកលោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ផងដែរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលើករណីវិវាទដីធ្លីនៅស្រុកជើងព្រៃចំនួន០២ ករណីកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ។
រដ្ឋបាលស្រុកកងមាស និងរដ្ឋបាលស្រុកព្រៃឈរ បានទទួលពលករមកពីប្រទេសថៃ ចំនួន ២៣នាក់
នារសៀលថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកបាធាយ ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៥រូប។ឯកឧត្តមបានផ្ដល់អនុសាសន៍ត្រូវតែត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងបានណែនាំឃុំអោយចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនទាំងអស់នៅមូលដ្ឋានស្រុក។
ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែរនាំការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្ដុះអាសន្ន ក្រោមអធិបតីភាព ឯកឧត្តម គូ ជាលី អនុរដ្ឋលេខាធិការកហរសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមមកពី មន្ទីរផែនការរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ស្ដីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាពឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងសហគមន៍ រួមមានគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមមកពី រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ សរុប១១០រូប នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។
នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។