កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ […]
(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង […]
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ ។ ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វេីយ៉ាងណាដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមការគ្រោងទុក ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ ទៅវិញទៅមក និងការរស់នៅ […]
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសស្តីពី ការបញ្ច្រាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ឃុំ-សង្កាត់ ។ សិក្ខាសាលានេះក៏មានការចូលពីលោកបណ្ឌិត រស់ ឆាយ តំណាងកម្មវិធី ACCESS 2 និងលោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូយុទ្ធសាស្ត្រ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍ថា សិក្ខាសាលាតម្រង់ទិស ស្តីពី ការបញ្ជ្រាប សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)នៅក្នុងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ឃុំ សង្កាត់ ដ៏មានសារសំខាន់មួយនេះ មានគោលបំណង បង្កើនការយល់ដឹង និងបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម […]
ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត ថ្លែងថា ស្ថិតិដែលប្រមូលបាន នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវតែ ជាតួលេខពិតប្រាកដ និងត្រឹមត្រូវ តាមរយៈ ការចុះស្រង់ជាក់ស្ដែង ពោលគឺ ពុំមែនជាតួលេខ ដែលអង្គុយចុច ដោយការស្រមើស្រមៃ នៅលើតុនោះឡើយ ។ ឯកឧត្តមអភិបាលរងខេត្ត ថ្លែងណែនាំបែបនេះ នាឱកាសអញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះ បានរៀបចំនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ និងសាលាស្រុកចំការលើ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនរោងចក្រ និងមន្ត្រីសាលាស្រុក ជាច្រើននាក់ ។ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ឲ្យមូលដ្ឋាននីមួយៗ ជាពិសេស […]
កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ឡោ ចាន់លី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងល្អ សម្រាប់ បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកងមាស ដែលមិនទាន់ មានការងារធ្វើ ហើយចង់មានប្រាក់ចំណូមសមរម្យ ឬចង់ផ្លាសប្តូរការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ជាងពេលនេះ សុំបងប្អូនប្រជាពលរដ្ឋ រួសរាន់ ទំនាក់ទំនងទៅ សមាជិកភូមិ អនុភូមិ មេភូមិ និងមេឃុំ ក្នុងភូមិ ឃុំ របស់ខ្លួន ក្នុងពេលឥឡូវនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានថ្លែងថា ដោយសារ នាពេលថ្មីៗនេះ ខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត បានមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើស កម្មករ កម្មការិនីចំនួន ១០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកកងមាស ដែលមិនទាន់មានការងារធ្វើ មានជីវភាពខ្វះខាត ហើយមានបំណងចង់បានការងារធ្វើ ពេលនេះ ខាងរោងចក្រកំពុងត្រូវការជាបន្ទាន់ ដូច្នេះ ស្នើរសុំឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស សុំធ្វើការទំនាក់ទំនង សួរនាំ ព័ត៍មាន ជាមួយ លោកមេឃុំ […]
កំពង់ចាម៖នៅព្រឹក ថ្ងៃទី២៧ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីប្រគល់-ទទួលគ្រឿងចក្រ២គ្រឿង និងរថយន្តដឹកសំរាមមួយគ្រឿង ពីគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន។ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន លោក នុប រ៉ូបឺត ប្រធានគ្រប់គ្រងគម្រោងប្រតិបត្តិការថែរទាំនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ បានឲ្យដឹងថា គ្រឿងចក្រនិងរថយន្តទាំងបីនេះ គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការក្រុមហ៊ុនBM ដែលជាក្រុមហ៊ុនសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ក្នុងរយៈពេលពេញ១ឆ្នាំ។ គូសបញ្ជាក់ថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ទីលានទុកដាក់សំរាមត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕
(កំពង់ចាម) ទំនាស់រវាងអាជីវករពិឃាតសត្វ និងអ្នកវិនិយោគ(ភាសុីសត្វឃាត) នៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឯកភាពទទួលយកដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំដោះស្រាយវិវាទនេះ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណះភិបាលខេត្តកំពង់ចាមនឹងតំណាងអោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណះភិបាលខេត្តកំពង់ចាម នឹងមន្ទីរពាក់ព័ន្ធ នៅផ្សារព្រែកដំបូក នៅស្រុកស្រីសន្ធរ ។ ក្រោយពីបានប្រជុំសម្របសម្រួល របស់ឯកឧបត្ថមប្រធានអង្គប្រជុំ ជាមួយភាគីទំនាស់រវាងម្ចាស់វិនិយោគភេទប្រុស ឈ្មោះ ឈន សុីវឡេង និង អាជីវករចំនួន៤នាក់ ទី ១ឈ្មោះ ហុង គឹម ទី២ ឈ្មោះ ថន ស្រីអូន ទី៣ ឈ្មោះ សុក គឹមអាង និងទី៤ ភេទ ឈ្មោះ ហួត ប៉ោងលាង បានយល់ព្រមបញ្ចប់សំណុំរឿងវិវាទ […]
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួពី លោក លោកស្រី អភិបាលក្រុង-ស្រុក លោកប្រធានរតនាគាខេត្ត លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត ស្មៀនឃុំ-សង្កាត់ ផងដែរ ។
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រយកជើងព្រៃ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ដឹកនាំដោយ ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីចុះពិនិត្យទីតាំងស្នើសុំកាយដីគ្រួសក្រហម នៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាហ្គ្រោស្តារ ស្ថិតនៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។