នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំកិច្ចប្រជុំស្ដីកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ចំនួន២ភូមិ គឺភូមិទី១០ (៧៣៩ក្បាលដី) និងភូមិទី១១ (២៧៥ក្បាលដី) សរុបរួម (១,០១៤ក្បាលដី) ឃុំព្រែកតានង់ ស្រុកកោះសូទិន នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។
ស្រុកកងមាស ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកម៉ុក រ៉ាសឿន អភិបាលរងនៃគណៈអភិបាលស្រុកកងមាស និងលោក តូ រិទ្ធិយ៉ា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំរកាអារ និងជាប្រធានក្រុមការងារចុះជួយភូមិព្រែកលីវទី៣ ចួលរួមជាមួយព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មេភូមិ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ សិស្សានុស្ស និងប្រជាពលរដ្ឋ ដាំកូនឈើ ចំនួន១.៣០០ដើម នៅលើទំនប់អាង និងទំនប់ព្រែកអ៊ុន ស្ថិតក្នុងភូមិព្រែកលីវទី១.ទី២.ទី៣ និភូមិព្រែកលីវទី៤ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។
ស្រុកកងមាស ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក ដឹនាំក្រុមការងារអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកងមាស បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកទៅផ្តល់ជូនគ្រួសសារទទួលរងគ្រោះដោយបាក់ស្រុតច្រាំងព្រែករងគ្រោះ១គ្រួសារ ឈ្មោះ ក្រូច កែវ ភេទប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ៅ ស្រីមុំ ( ហៅស្រី)អាយុ៤៥ឆ្នាំ បន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។