(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្តសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកបាធាយ ឈានទៅបង្ក្រាបបទមើលគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ចំនួន ១០នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុដូចខាងលើ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ១៧ កញ្ចប់ ទម្ងន់ ២.៧៨ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។
លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមផ្តល់អនុសាសន៍៥ចំណុចជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្តក្នុងភូមិសាស្រ្តរបស់ខ្លួនអោយទទួលបាននូវប្រសិទ្ធភាព ។ ថ្លែងយ៉ាងដូច្នោះ ក្នុងឱកាស លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូពាក់ពន្ធ័។ លោកជំទាវ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានផ្តល់ អនុសាសន៍៥ចំណុចជូនទៅដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្ត មានដូចជា ១-ពង្រឹងក្រុមការងារការពារ និងលើកកម្ពស់សិទ្ធិជនពិការថ្នាក់ក្រុង ស្រុក ដោយ រៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ ១ត្រីមាសម្តង និងឱ្យបានមុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត កែសម្រួលសេចក្តីសម្រេចឡើងវិញ ដោយសារមានសមាសភាពមួយចំនួន ត្រូវបានផ្លាស់ប្តូរ និងដាក់បញ្ចូលអ្នកពាក់ព័ន្ធបន្ថែម ពិសេសអង្គការដៃគូ កសាងផែនការសកម្មភាព និង ផែនការថវិកាឲ្យបានច្បាស់លាស់។ ២-ស្នើដល់ឃុំដែលមានអ្នកស្ម័គ្រចិត្តឃុំជាជនមានពិការភាព សូមពិចារណាផ្តល់នូវ ប្រាក់ឧបត្ថម្ភជូនពួកគាត់ តាមលទ្ធភាព ដើម្បីជាការលើកទឹកចិត្ត […]
(ភ្នំពេញ) ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អញ្ជើញចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំណុះក្រសួងព័ត៌មាន ព្រមទាំងលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងអនុប្រធាន ២រូបទៀត នៅទីស្ដីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕
ក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពីលោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេខេត្តប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿកនិងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ លោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញភឿក និងលោក ជំទាវ តុន ង៉ុក ហាញ់ លេខាបក្សខេត្ត ដែលបានខិតខំ ដឹកនាំខេត្តប៊ិញភឿកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។ ឯកឧត្តម សូមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តកពង់ចាម និងខេត្ត ប៊ិញភឿក និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៏ទៅវិញទៅមកនៃប្រជាជន និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពនៃប្រទេសកម្ពុជា វៀតណាម។ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ […]
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក […]
(កំពង់ចាម) អភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចាន់ដានៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាស្ពានមួយកន្លែង ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ស្ពានមួយកន្លែងនោះដែលមានទីតាំងដូចខាងលើ មានឈ្មោះ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានខាងលើបានសាងសង់រួចរាល់ ១០០% ហើយ ដែលបច្ចុប្បន្ន បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ធម្មតា ពីព្រោះចំណុចនេះ ជាតំបន់ឆ្លងកាត់យ៉ាងមមាញឹក និងជាព្រំប្រទល់ខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម។
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៥ នេះ បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះលំនៅឋាន ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ។ បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១:១៥នាទី មានករណីអគ្គិភ័យកេីតឡេីង បណ្ដាលឱ្យឆេះផ្ទះចំនួន ០៥ខ្នងដល់ក្នុងនោះម្ចាស់ផ្ទះរងគ្រោះទាំង៥ មានឈ្មោះ សេន សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ ឈ្មោះ ឈៀក គី ភេទប្រុស អាយុ ៧៧ឆ្នាំ ឈ្មោះ ង៉ុង ណៃសន ភេទប្រុស អាយុ ៦២ឆ្នាំ ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ សៀក […]
(កំពង់ចាម) កម្លាំងនគរបាលស្រុកព្រៃឈរ បានបើកប្រតិបត្តិការបង្ក្រាប ជនសង្ស័យម្នាក់ ដែលកាន់កាប់ដឹកជញ្ជូនអាវុធ (កាំបិតខ្វែវ) ដោយគ្មានការអនុញ្ញាត និងគំរាមកំហែងជាសាធារណ: នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥:៥៥នាទី នៅចំណុចភូមិអណ្ដូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាជនមានចរិតសកម្មភាពកាចសាហាវ ដែលឪពុកម្ដាយបងប្អូនសាច់ញាតិមិនហ៊ានរស់នៅជាមួយ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ និងជាជនមុខសញ្ញាចេញពីពន្ធនាគា០២លើក។ លើកទី ១ដោះលែងថ្ងៃទី ១៩.៦.២០១៩ ដែលជាប់ពន្ធនាគារ ៨ខែ នៅខេត្តកំពង់ចាម ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៦.១០.២០១៨។ លើកទី ២ដោះលែងថ្ងៃទី១៧.១១.២០២១ ដែលជាប់ពន្ធនាគារ០១ឆ្នាំ នៅខេត្តកំពង់ចាម ពីបទគំរាមកំហែងថានឹងសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី១៧.១១.២០២០ ។ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យស្រវឹងស្រា ខ្វែវ១ កាន់នឹងដៃ ជិៈម៉ូតូធ្វើសកម្មភាពដើរស្រែកឡូឡាគំរាមកំហែងជាសាធារណៈ ពេលកំពុងធ្វើសកម្មភាព កម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ នាំខ្លួនមុខសញ្ញាល្មើស យកមកសាកសួរបានឆ្លើយសារភាពថា […]
(កំពង់ចាម) សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីឈានទៅឃាត់ខ្លួនជនសង្ស័យបីនាក់រួមនឹងវត្ថុតាមមួយចំនួន ក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ។ អភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតនៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣ នាក់ ១-ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបងណយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់។ ២-ភេទប្រុស អាយុ ៣១ឆ្នាំ […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។