(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សមិទ្ធផល ការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្តកំពង់ចាម គឺមិនអាចខ្វះបានពីការចូលរួមចំណែក របស់យុវជន ស.ស.យ ក ខេត្តនៅះទេ ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោកបានឃើញនូវភាពរស់រវើកក្នុងការអនុវត្តសកម្មភាពផ្តល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងការគាំពារសង្គមរបស់មន្ត្រីរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក សប្បុសរជន សហគមន៍ និងអង្គការដៃគូនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតដែលបង្កើតបានជាវឌ្ឍនភាព និងលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់គុណតម្លៃសង្គម និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកំពង់ចាម។ ការចូលរួមចំណែករបស់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងខេត្ត នៅក្នុងកិច្ចការសង្គម ដូចជាការចូលរួមក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបគ្រោះមហន្តរាយ ជនមានពិការភាព កុមារកំព្រា សែងរំកិលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេជាដើម។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា យុវជនយើងបានបង្រៀនបំប៉នសិស្សថ្នាក់ទី ១២ ខណៈយុវជនយើងខ្លះទៀតបានផ្តល់គំនិតយោបល់តម្រង់ទិស ស្តីពីការកំណត់គោលដៅនៃការសិក្សា និងឧបត្ថម្ភសម្ភារៈសិក្សានានាដល់សិស្សានុសិស្សនៅតាមសាលារៀន […]
(កំពង់ចាម) កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឈានទៅគាត់ខ្លួនជនសង្ស័យ ៤នាក់ និងរូបអូនវត្ថុតាមមួយចំនួន ក្នុងស្រុកស្រីសន្ធរ ។ តាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំដូចខាងលើ វេលាម៉ោង២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀននៅចំណុចផ្ទះឈ្មោះ ងួន រដ្ឋា ស្ថិតក្នុងភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុសមត្ថកិច្ចក៏បាន ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិរកាទ្វារ ភ្លាមនោះសមត្ថកិច្ចបានហៅសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ ។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(កំពង់ចាម) លោក ទុន ណេត អភិបាល នៃគណ:អភិបាលភិបាលស្រុកកំពង់សៀម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់នារី នៃវិទ្យាល័យសម្តេចជួនណាត ស្ថិតនៅឃុំកូឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្នុងឱកាសជួបសំណេះសំណាលនោះក៏មានការចូលរួមពីលោក លោក ជឹង ម៉េងហុង អភិបាលរង នៃគណៈអភិបាលស្រុក និងក្រុមការងាររដ្ឋបាលស្រុក បានជួបសំណេះសំណាលក្រុមកីឡាករបាល់ទាត់នារី ដែលបានទទួលបានជ័យលាភីចំណាត់លេខ២ ទូទាំងខេត្តកំពង់ចាម ក្នុងការប្រកួតកីឡាមហាជន ក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានោះក្រុមការងារបានឧបត្ថម្ភថវិកា ៥០០,០០០រៀល ដល់ក្រុមកីឡាករបាល់ទាត់នារី និងឧបត្ថម្ភថវិកា ១០០,០០០រៀល ដល់សិស្សឈ្មោះ ផាត សុដាលីស មានជីវភាពខ្វះខាត ដែលរស់នៅជាមួយជីដូន ជីតាចាស់ជរា នៅក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ។ សរុបថវិកាចំនួន ៦០០,០០០រៀល ។
(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា គ្រឿងញៀន ល្បែងអនឡាញខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាននៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់ គឺត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស។ ការថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ប្រទេសជាតិយើងផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ចាម […]
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាអនុវត្តផែនការយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពោលគឺត្រូវប្តេជ្ញាធ្វើយ៉ាងណាឱ្យល្បែងស៊ីសងមានការថមថយ នឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនៅក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យរួមគ្នាបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅលើកកម្ពស់ ការចូលរួមរបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា ក្រុមក្មេងទំនើង នៅតាមមូលដ្ឋានផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សុខាភិបាលក្នុងខេត្ត សំដៅលើក កម្ពស់ […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការស៊ើបអង្កេត ឈានទៅបង្ក្រាបបទល្មើសចោរកម្មមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាំងមួយចំនួន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងប្រត្តិបត្តការស៊ើបអង្កេត បង្រ្កាបកណីលួច គឺកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីលួច ដែលជាលទ្ធផល សមត្ថកិច្ចយើង ឈានទៅឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ដុំភ្លើងប៊ីនចំនួន ៥ គ្រឿង ម៉ាស៊ីនបោកខោអាវចំនួន ១ គ្រឿង ម៉ូតូម៉ាក ហ្សូមម័រចំនួន ១ គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1S-5189 កាំបិតចំនួន ១ ញញួរដែកចំនួន […]
(កំពង់ចាម) កម្លាំងសមត្ថកិច្ច នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឈានទៅឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចភូមិតាណេង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា កិច្ចប្រត្តិបត្តការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើ គឺកម្លាំងជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម និងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផល សមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០១ កញ្ចប់ទម្ងន់ ៤.១១ក្រាម ថ្លឹងទាំងសំបកថង់ -ទូរសព្ទដៃចំនួន ០៤ គ្រឿង(Oppo ០៣គ្រឿង អាយផេត ០១គ្រឿង) ឧបករណ៍សេពគ្រឿងញៀន មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តចាត់ការតាមនីតិវិធី៕