រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

(កំពង់ចាម) នៅថ្ងៃទី ០១ ខែ មករាឆ្នាំ២០២៥ នេះ មានករណីភ្លើងឆេះកញ្ច្រាំងស្រូវ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោក ទុន ណេត អភិបាលស្រុកកំពង់សៀមបានឲ្យដឹងថា ករណីអគ្គីភ័យនេះ ក្រោយពេលទទួលបានព័ត៌មានភ្លាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកកំពង់សៀម ភ្លាមនោះលោកអធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ចុះទៅពន្លត់ភ្លើងឆេះកញ្ច្រាំងស្រូវនៅដីស្រែ រហូតបានរលត់១០០% ផ្ទៃដីដែលឆេះនោះមានទំហំចំនួនប្រហែល ០៣ហិចតា ដោយពុំមានឆេះសម្ភារ: និងផ្ទះសម្បែងប្រជាពលរដ្ឋទេ ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។

(កំពង់ចាម)៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ១០ ម៉ឺននាក់ មកកំសាន្តក្នុងថ្ងៃទី ខែធ្នូឆ្នាំ ២០២៤ ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមកំសាន្តនិងឆ្លងចូលឆ្នាំ២០២៥ នេះ ។ បើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ មានភ្ញៀវជាតិចំនួន ១០៦,៦៦២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៧០នាក់ មកចូលរួមកំសាន្តនៅក្នុងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ក្នុងដំណើរកំសាន្តរបស់ព្យាជាតិនិងអន្តរជាតិក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ គឺសមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ៕

(កំពង់ចាម) ក្រុមការចង្អុលណែនាំ របស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្កងចូល ឆ្នាំ២០២៥ នេះ។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ដល់ម៉ោង២”០០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងនៅកងរាជអាវុធហត្ថខេត្ត បានធ្វើសកម្មភាពចេញល្បាត ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសម្រួលចរាចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។

(កំពង់ចាម) មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកកងមាស នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៤ នេះ បានចុះអនុវត្តនៃការឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបទមើលគ្រឿងញៀន នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស។ លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៣០នាទី តាមបញ្ជាលោកវរសេនីយ៍ឯក ជា ជួន ឋានៈអធិការនគរបាលស្រុកកងមាស ចាត់ឲ្យ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកងមាសដឹកនាំដោយលោក វរសេនីយ៍ទោ ជួ វុត្ថា ឋាន:អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់      ឈ្មោះ ទ្បេង វុទ្ធី ហៅទីន ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំការស្វាយភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម អំទ្បុងខែវិច្ឆិកា  ឆ្នាំ២០២៣ តាមដីកាលេខ២៤៧ឆ-ព្រ ទចុះថ្ងៃទី ២១ខែកុម្ភះ ឆ្នាំ២០២៤ចេញដោយលោក […]