កំពង់ចាម៖ ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ អ្នកលក់ដូរទំនិញ ជាមួយនឹងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញផ្សេងៗឱ្យជៀសផុតពីការបន្លំភ្នែកជញ្ជីង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម ដឹកនាំដោយលោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម សហការនឹងអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបំពាក់ជញ្ជីងគំរូចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងផ្សារកំពង់ចាម គឺផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ផ្សារផ្អាវ ស្រុកបាធាយ និងផ្សាភ្នំ ស្រុកកំពង់សៀម ។ លោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម បានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណកម្មាការផ្សារទាំង៣ បានដំឡើងជញ្ជីងគំរូដែលមានសុក្រឹតភាពច្បាស់លាស់ជាច្រើនទីតាំង ដល់ប្រជាពលរដ្ឋ ដែលទិញទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុងផ្សារ ដើម្បីប្រើប្រាស់ក្នុងការថ្លឹង ផ្ទៀងផ្ទាត់គីឡូជាមួយភ្នែកជញ្ជីងរបស់អ្នកលក់ ជៀសវាងការខាតបង់នានា។ លោក ពូន រុន […]
អភិបាលខេត្តកំពង់ចាម ៖បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់យើង ដោយមានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកានេះ។ ការថ្លែងបែបនេះឱកាសបិទអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា ពិតជាបានធ្វើដំណើរនៅលើកំណាត់ផ្លូវមួយដ៏សែនលំបាក ទំរាំយើងបានឈានមកដល់ដំណាក់កាលទទួលបានផលជាផ្កាផ្លែដូចបច្ចុប្បន្ននេះ ។ គឺយើងទាំងអស់គ្នាពិតជាបានធ្វើដំណើរលើផ្លូវ ទាំងរលាក់ផង មានបន្លាផង និងបត់បែនវែងឆ្ងាយ ហើយថែមទាំងមានការលះបង់ផ្សេង ៗ […]
រដ្ឋបាលខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ […]
ស្រុកចំការលើ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសមាគមមូលនិធិគ្រូបង្រៀន នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ។ ចូលរួមក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូ សរុបចំនួន៖ ៨២០នាក់ ស្រី៣៨១នាក់ ។ កម្មវិធីនេះបានព្រឹត្តិទៅនៅបរិវេណសាលាស្រុកចំការលើ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕
ប្រជាពលរដ្ឋជិត៥.០០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ក្រៅពីការសាទរនូវវត្តមានដ៏កក់ក្តៅ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយឡែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសន្យាថា នឹងរៀបចំកម្មវិធីនេះ សារជាថ្មីម្ដងទៀត នៅលើទឹកដីខេត្តកំពង់ចាម នាពេលខាងមុខ។ គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ […]
នៅព្រឹកថ្ងៃ២៥ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡើងនៅសាលាស្រុកស្ទឹងត្រង់ ។
ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ប៉ែន ម៉ារឌី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពបតាងួន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើង នៅវត្តសន្ធររាំង្សីស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានការអញ្ចើញចូលរួមពីអាជ្ញាធរស្រុក ឃុំ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងដោយទទួលបានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមតម្រូវឳ្យថ្នាក់ដឹកក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានសំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរក្នុងមូលដ្ឋានមួយចំនួនដល់ក្រុមការងារចុះមូលដ្ឋានដើម្បីរកដំណោះស្រាយ និងសុំយោបល់។ វេទិកានេះបានជជែកពិភាក្សាយ៉ាងផុសផុលលើការឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមូលដ្ឋាន […]
កំពង់ចាម,នាព្រឹកទី ២៣ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកស្រីសន្ធរ ពិធីនេះធ្វេីឡេីងនៅសាលាស្រុកស្រីសន្ធរ ។
ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំ ភូមិ នាំយកថវិកា ព្រមទាំងគ្រឿងឧបភោគរិភោគ ទៅចូលបុណ្យសព លោក ហ៊ំ គ្រុយ អតីតសមាជិកក្រុមប្រឹក្សាឃុំគោករវៀងដែលបានទទួល មរណភាពដោយរោគាពាធ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ចំពោះបច្ច័យ និងសម្ភារៈរួមមាន៖ ថវិកាសមាគមន៍ក្រុមប្រឹក្សាឃុំ ២.០០០.០០០រៀល ថវិកា លោក ខាត់ សុខន ចំនួន ៥០០.០០០រៀល ក្រុមការងារចុះជួយឃុំគោករវៀងរួមមាន៖ អង្ក ២បេ ស្មើនឹង ១០០គីឡូក្រាម ទឹកក្រូច+ទឹកផ្លែឈើចំនួន ១០កេះ ទឹកសុទ្ធចំនួន ២០យួរ ថវិកាចំនួន ១.០០០.០០០រៀល បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារក៏បានចូលបុណ្យសពឈ្មោះ ឯម បាន ភេទ ស្រី ដែលមានទីលំនៅក្បែរនោះ ព្រមទាំងចូលបច្ច័យបុណ្យចំនួន […]
នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកា ចំនួន ៤០.២០០.០០០រៀល ដល់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ អាជ្ញាធរភូមិផ្ដៅជុំកើត ភូមិចាំនាង និងប្រជាពលរដ្ឋរស់នៅឃុំផ្ដៅជុំ ដែលបានលើកឡើងនូវសំណើសុំ នានា នៅក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ នៅក្នុងឃុំផ្ដៅជុំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។