រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

ស្រុកស្ទឹងត្រង់​៖​ នាព្រឹកថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំព្រែកបាក់ កម្លាំងនគរបាលរដ្ឋបា លព្រែកបាក់ និងសហគមន៍នេសាទគ្រួសារបីឃុំ ដោយមានការ សម្របសម្រួលពីឯកឧត្តមវង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅ នឹងកន្លែងកើតហេតុផងដែរ។

នៅព្រឹក​ ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានចាត់តាំង ក្រុមការងារជំនាញមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយ សារាចរណែនាំស្ពីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា ទូកចម្លងដឹកអ្នកដំណើរមានចំនួន ១១ ចំនុច និងចុះត្រួតពិនិត្យការចុះបញ្ជីនាវា ការត្រួួតពិនិត្យលក្ខណៈបច្ចេកទេសនាវានិងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ស្ថិតនៅ ស្រុកស្ទឹងត្រង់ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។

ស្រុកកំពង់សៀម ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទុនណេត អភិបាល នៃគណអភិបាលស្រុកកំពង់សៀម បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងលេីខ្នងទំនប់ជ្រោយចេក និងពិនិត្យសភាពទឹកទ្បេីងផងដែរ។

ស្រុកកោះសូទិន៖ នៅរសៀល​ដដែរ​ ឯកឧត្តម​ សា​ ស៊ីថា​ អភិបាលរងខេត្ត​កំពង់ចាម​ រួមនឹង​លោក​អភិបាលស្រុក​ លោកប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះសូទិន​ អញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់ជន់លិចផ្លូវបេតុងមួយខ្សែដែលតភ្ជាប់ពីឃុំពាមប្រធ្នោះ​ ទៅឃុំកំពង់រាប​ ក្នុងស្រុកកោះសូទិន​ ដែលបង្កឲ្យម៉ូតូ​ រថយន្តតូចធំ​ មិនអាចធ្វេីដំណេីរបានទេ​ និងអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតំបន់បង្កេីនការប្រុងប្រយ័ត្នខ្ពស់លេីកូនចៅតូចៗកុំឲ្យមកលេងទឹក។

ស្រុកកោះសូទិន៖ នៅរសៀល​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ សា​ ស៊ីថា​ អភិបាលរងខេត្ត​កំពង់ចាម​ តំណាងដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញ​ចូលរួមច្រកខ្សាច់ដាក់បេ​ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត​ នៅចំណុចផ្សារជីហែ​ ភូមិជីហែ​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ ដោយមានចូលរួមពីសំណាក់​លោក​អភិបាលស្រុក​ លោកប្រធាន​ក្រុមប្រឹក្សា​ស្រុក​ រួមកងកម្លាំងទាំងបីប្រភេទរបស់រដ្ឋបាលស្រុកកោះសូទិន។

ស្រុកជើងព្រៃ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន៤ ក្នុងឃុំចំនួន២ រួមមានវត្ត និធិជយារាម ហៅវត្តកំណប់ វត្តគុកពង្រ ហៅស្រាម ឃុំស្រម៉រ វត្តសិរីអម្ពរវ័ន ហៅវត្តភូមិព្នៅកើត និងវត្តព្រះទន្ទឹម ហៅវត្តព្រៃចារក្នុង ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។ ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៨ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ធិត បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន […]

ស្រុកជើងព្រៃ៖ នៅរសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល នៃ គណៈអភិបាល ខេត្ត កំពង់ចាម បានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកជេីងព្រៃ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុច បូររិទ្ទ អនុប្រធាន ទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធី នេះ ប្រព្រឹត្ត ទៅនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ អត្ដបទ & រូបភាព ៖ជួន រតនាវង្ស

ស្រុកចំការលើ៖ នាព្រឹកទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកចំការលេី ពិធីនេះធ្វេីឡេីងនៅសាលាស្រុកចំការលេី ខេត្តកំពង់ចាម ។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិសាស្រ្តស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពង់ចាម៖នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួនសរុប ០៣ករណី ស្រុក កងមាស ចំនួន០២ ករណី និង ស្រុកព្រៃឈរ ចំនួន០១ ក្នុងរដូវបិទនេសាទ ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយចុះបង្រ្កាបបទល្មើសបានចំនួន ០៣ទីតាំង នៅចំណុចតាឡាំង ឃុំមៀន ស្រុកព្រៃឈរ,ចំណុចវាលឆ និងចំណុចព្រែកស្រ៊ុន ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងនោះដែលវត្ថុតាងដែលរឹបអូសបានរួមមាន៖ ឧបករណ៍លូស្បៃមុងសរុប ២៥មាត់ របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ , បង្គោលចម្រឹងចំនួន ៣៩០ដើម , ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ៕