រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២១-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២២-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

 អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ ដែលបានចូលឧបត្ថម្ភគាំទ្រ រហូតសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ៕

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ […]

នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានបានអញ្ជើញចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមអធិបតីយភាព ឯកឧត្តម បណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួម លោកអភិបាលស្រុកបាធាយ អជ្ញាធរមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។

(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចេញល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា សកម្មភាពកម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ រីឯសភាពការណ៍បទល្មើស :  (គ្មាន) ៕

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ក្នុងបទល្មើសគ្រឿងញៀន (កំពង់ចាម) កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាមមួយចំនួន នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រៅពីឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុរស សមត្ថកិច្ចយើងបានដកហូត ថ្នាំញៀន ៥០កញ្ចប់ និងទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសុំរឿងទៅតាមនីតិវិធី។

ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅសណ្ឋាគារ ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួម អភិបាលរងទទួលបន្ទុកការងារសុខាភិបាល រាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ សរុប ៥០រូប ។ កិច្ចប្រជុំនេះផងដែរធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ។

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមល ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួម បើកជុំរំ យុវជនក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបោះជុំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជុំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជុំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបោះជុំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន […]

(កំពង់ចាម) មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី ១៧ កុម្ភ: ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកបាធាយ ។ មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផលបង្ក្រាបបានបទល្មើសជលផលចំនួន ០១ករណី នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ និងបានរុះរើសម្រាស់ទំហំ ១៥ម៉ែត្រx១៥ម៉ែត្រ ចំនួន ០១កន្លែង និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទដោយដាក់សម្រាស់តទៅទៀត។ មន្ត្រីដដែលបានបន្ថែមថា ចំពោះ ផ្នែកវារីវប្បកម្ម បានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ (HURREDO) បានចុះតាមដានកសិករចិញ្ចឹមត្រីក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារ និងការអនុវត្តវារីវប្បកម្មល្អ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងភូមិព្រែកយួន ឃុំគៀនជ្រៃ ស្រុកកំពង់សៀមចំនួន ១០គ្រួសារផងដែរ ៕