ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានណែនាំដល់ម្ចាស់អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារជិះលេងកំសាន្តនៅតាមទីសាធារណៈ ចំនួន ៤ចំណុចដើម្បី រក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ។ ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការស្នើសុំសេវា ស្នើសុំបើកថ្មី អាជ្ញាប័ណ្ណទេសចរណ៍ អាជីវកម្មជួលម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនី សម្រាប់កុមារ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម ស្រី សុភ័ក្ត្រ មានប្រសាសន៍បន្តថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ សូមម្ចាស់ អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារ គោរពឲ្យបាននូលលក្ខខណ្ឌ ៤ចំនុចដូចខាងក្រោម៖១. ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌឲ្យស្របនឹងច្បាប់ ដោយចេញប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឲ្យប្រើទីតាំងសា ធារណៈតាមការរៀបចំរបស់អាជ្ញាធរក្រុង/សង្កាត់ ប៉ុន្តែនៅថ្ងៃអនាគតម្ចាស់អាជីវកម្មត្រូវមានទីតាំងដោយខ្លួនឯង។ ចំពោះទីតាំងសាធារណរបស់រដ្ឋ គឺរដ្ឋមានសិទ្ធដកហូតត្រឡប់មកវិញតាមការចាំបាច់។២. ត្រូវបានកំណត់ចំនួនម៉ូតូ រថយន្តអគ្គិសនី តាមការព្រមព្រៀងគ្នាជាមុន៣. ត្រូវចូលរួមពង្រឹងការងារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដូចជាតម្រូវអោយមានមួកសុវត្ថិភាពជូនអតិថិជន, ត្រូវមាន ការគ្រប់គ្រងមិនឲ្យជិះប្រសេចប្រសាច […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(កំពង់ចាម) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះថែទាំផ្លូវមួយចំនួនក្នុងស្រុកកំពង់សៀម ដើម្បីសម្រួលប្រការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ បើតាមមន្ត្រី នៃមន្ទីរសាធារណការបានឲ្យដឹងថា ក្នុងការចុះថែទាំផ្លូវនេះ ក្រុមទី១ បានកាយពង្រីក ចាក់ដី(ស) និងកៀរកិនបង្ហាប់ធ្វើគ្រឹះ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។
(កំពង់ចាម) សមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ៤ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៩ នាក់ជាបន្តបន្ទាប់ និងរឹបអរវត្ថុតាងបានមួយចំនួន ដែលវិសារភាពដែនដីក្នុងបទល្មើសនេះ មានក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកបាធាយ និងស្រុកចំការលើ ។ បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីកម្លាំងភ្នាក់ងារ បានរាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ថ្នាំញៀនភ្លាម ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកចំការលើ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក រុន រ៉ានាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០៤ករណីដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ សុទ្ធតែជាបុរស ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន […]
(កំពង់ចាម) សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ៣ គោលដៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ សមត្ថកិច្ចនគរបាលបានអ្នកដឹងថា ដោយអនុវត្តទៅតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមត្ថកិច្ចនគរបាលបានប្រើកម្លាំងសរុប ចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ២:០០ នាទីទៀបភ្លឺ ដោយប្រើប្រាស់កម្លាំងសរុប ៥៤នាក់ ដឹកនាំដោយស្នងការរង ២រូប និងអធិការ ១រូប ចុុះអនុវត្ត៣គោលដៅ ក្នុងនោះ-គោលដៅទី១ : ឃុំកោះរកា ស្រុកកំពង់សៀម -គោលដៅទី២ : ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ -គោលដៅទី៣ : ឃុំបាធាយ ស្រុកបាធាយ ។ ជាលទ្ធផលសមត្ថកិច្ចយើង បានត្រួតពិនិត្យ : រថយន្ត : ៨១គ្រឿង- ម៉ូតូ : ៤៤គ្រឿង និង […]
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ ។ ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វេីយ៉ាងណាដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមការគ្រោងទុក ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ ទៅវិញទៅមក និងការរស់នៅ […]
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម មុខមន្ទីរពេទ្យខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងគោលបំណង «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ផ្តល់ជីវិតថ្មី» ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តម ហាន កុសល បានលើកឡើងថា «ឈាមមានសារៈសំខាន់ណាស់ដែលយើងគ្រប់គ្នាត្រូវការ ជាពិសេសអ្នករងគ្រោះ ដោយសារជំងឺ និងឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិត ដូចនេះយើងទាំងអស់គ្នាជា ស.ស.យ.ក ខេត្តកំពង់ចាម ពិសេសបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមគ្នាដោយស្ម័គចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស»។ ឯកឧត្តមបន្តថា «ថ្ងៃសម្រាប់ថ្ងៃទី១៤ កុម្ភៈគឺជាទិវានៃការបង្ហាញអំពីក្តីស្រលាញ់របស់ខ្លួនជូនទៅកាន់អ្នកដទៃ ទាំងឪពុកម្តាយ មិត្តភក្តិ បងប្អូនសាច់ញាតិ ក៏ដូចជាមនុស្សដទៃនៅក្នុងសង្គមរបស់យើង ហើយចង់អោយថ្ងៃទី១៤ ខែកុម្ភៈ រៀងរាល់ឆ្នាំនេះក្លាយទៅជាទិវានៃការផ្តល់ក្តីស្រលាញ់តាមរយៈការបង្ហាញអំពីសកម្មភាពសប្បុរសធម៌នានា ជាពិសេសគឺការបរិច្ចាកឈាមនេះតែម្តង»។ យកឪកាសនោះដែរ ឯកឧត្តមប្រធានស.ស.យ.ក ខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលមាន សមាចិត្តក្នុងការបរិច្ចាកឈាមសប្បុរសធម៌ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ សូមចូលរួមផ្សព្វផ្សាយ ចែករំលែកបន្ត និងលើកទឹកចិត្តអោយ មិត្តភក្តិ សាច់ញាតិ […]
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ បានចុះធ្វើការផ្សព្វផ្សាយ នូវទីតាំងមួយចំនួន ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់សកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តមបានចាត់តាំង កម្លាំងជំនាញ និងជម្រុញ អធិការដ្ឋាននគរបាលក្រុងស្រុក បន្តអនុវត្តផែនការបង្ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង តាមរយ:វិធានការផ្សព្វផ្សាយ និងអប់រំ : បានចំនួន ០៦ទីតាំង មនុស្សចូលរួម ១.៨៣៣នាក់ (ស្រី ៩៦២នាក់)។ ក្នុងនោះ ស្រុកចំការលើ : ២ទីតាំង មនុស្សចូលរួម ៤២នាក់ (ស្រី ២៣នាក់) -ក្រុងកំពង់ចាម :១ទីតាំង មនុស្សចូលរួម ១៤នាក់ (ស្រី ៩នាក់) ស្រុកកងមាស : ២ទីតាំង មនុស្សចូលរួម ១.៧៤២នាក់ (ស្រី ៩០៩នាក់)-ស្រុកព្រៃឈរ : ១ទីតាំង មនុស្សចូលរួម ៣៥នាក់ (ស្រី […]
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសស្តីពី ការបញ្ច្រាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ឃុំ-សង្កាត់ ។ សិក្ខាសាលានេះក៏មានការចូលពីលោកបណ្ឌិត រស់ ឆាយ តំណាងកម្មវិធី ACCESS 2 និងលោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូយុទ្ធសាស្ត្រ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍ថា សិក្ខាសាលាតម្រង់ទិស ស្តីពី ការបញ្ជ្រាប សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)នៅក្នុងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ឃុំ សង្កាត់ ដ៏មានសារសំខាន់មួយនេះ មានគោលបំណង បង្កើនការយល់ដឹង និងបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៣ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។