រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

(កំពង់ចាម) ម្ចាស់សំណង់មួយកន្លែង ដែលបានសាងសង់លើដីសាធារណៈរបស់រដ្ឋ (ដីព្រែក) មកដល់ថ្ងៃ ១៣ ខែកុម្ភៈឆ្នាំ ២០២៥ នេះ ម្ចាស់សំណង់នោះបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសេរីសន្ធរ នឹងបានធ្វើការរុះរើចេញជាស្ថាពរហើយ។ បើតាមអភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីជូនដំណឹង របស់អាជ្ញាធរស្រុកស្រីសន្ធរ ម្ចាស់សំណង់ដែលបានសាងសង់លើដីសាធារណៈ(ដីព្រែក) ឈ្មោះ មាន្ទ រិទ្ធី បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្រីសន្ធរ ដោយបានរុះរើ និងវាយកម្ទេចសំណង់នោះចេញដោយខ្លួនឯង នូវសំណង់ជើងតាងសសរបេតុង ដែលបានចាក់បណ្តុះឡើង និងបង្គោលរបងបេតុង ក្នុងដីសាធារណៈ(ដីព្រែក) ស្ថិតនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

(កំពង់ចាម)៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ចើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តនគបាលជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។ ដោយពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកជំទាវ អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកតា លោកយាយ បងប្អូនប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ បើតាមលោកតាអាចារ្យវត្តប្រាសាទនគរបាជ័យ បានមានប្រសាសន៍ឲ្យដឹងថ “បុណ្យមាឃបូជា” ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ចំពោះប្រយោជន៍នៃពិធីបុណ្យមាឃបូជានេះ គឺធ្វើឲ្យពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ និងយល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ហើយបានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះផង និងបានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែងផងដែរ៕

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមគ្រូបង្គោលការជំរុញបង្កើនការថែរទាំសុខភាពបឋម ដោយមានការចូលរួមមកពីតំណាងក្រសួង អង្គភាព ពាក់ព័ន្ធខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

សៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីប្រគល់ទទួលឳសថ និងបរិក្ខាពេទ្យជូនប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់សៀម កំពង់ចាម ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិន្ទ អនុប្រធានទី១ព្រឹទ្ធសភា។

នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យអនុវត្តការងារផ្ដល់សេវាគណនេយ្យភាពសង្គម  នៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ។

(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាផ្ទុះ ២គោលដៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។ បើតាមមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសម្រាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើប្រាស់កម្លាំងសរុប ២៨នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត២គោលដៅ :-គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ និងគោលដៅទី២ : ឃុំពាមជីកង ស្រុកកងមាស ។ ជាលទ្ធផល បានត្រួតពិនិត្យ : – រថយន្ត : ២៩គ្រឿង- ម៉ូតូ : ៣៣គ្រឿង ។សភាពការណ៍បទល្មើស […]

(កំពង់ចាម) ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះបំពេញភារកិច្ចថែទាំផ្លូវជាប្រចាំ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ។ បើតាមមន្ត្រីមន្ទីរសាធារណការ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះបំពេញការងារថែទាំផ្លូវ ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ មន្ត្រីដដែលបានបញ្ជាក់ថា ការងារថែទាំប្រចាំ ក្រុមការងារបានធ្វើការតម្រង់ចិញ្ចើម លើផ្លូវខេត្តលេខ ២៧០ ចន្លោះ គ.ម ២៨+០០០ ដល់គ.ម២៩+២.០០០ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស។ ជាមួយគ្នានោះដែរ ការងារថែទាំ មន្ត្រីយើង បានកាយពង្រីកតួផ្លូវ និងចាក់ដី(ស) លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀមផងដែរ ៕

(កំពង់ចាម) ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅខេត្តកំពង់ចាម ។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាង ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយរងទីចាត់ការសាលាខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត នាយរងសាលាខេត្តកំពង់ចាមនិងលោក លោកអភិបាលក្រុង-ស្រុកទាំង១០ ៕

កំពង់ចាម ៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តកំពុងបន្តជំរុញការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ពលរដ្ឋម្នាក់ៗ ក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៩ អាណត្តទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម ហាន កុសល បានបញ្ជាក់ថា ខេត្តកំពង់ចាមកំពុងតែមកមើលញឹកក្នុងការអនុវត្តការជំរុញ ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះអនុវត្តឱ្យបានត្រឹមត្រូវអំពីវិធីនៃការថែទាំសុខភាពបឋម មុនពេលដែលពួកគាត់ឈឺធ្ងន់ធ្ងរ ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការចេះថែទាំសុខភាពបឋមនេះ មានសារៈសំខាន់ណាស់ ពីព្រោះថា ប្រសិនបើប្រជាពលរដ្ឋគាត់ចេះថែទាំសុខភាពបឋមដោយខ្លួនឯង ជំងឺផ្សេងៗនិងត្រូវកាត់បន្ថយ ហើយប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគាត់និងកើនឡើង។ ដូច្នេះការលើកកម្ពស់សុខភាព គឺជាការលើកកម្ពស់នូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ចំពោះចក្ខុវិស័យមួយនេះ បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងបន្តជំរុញ លើកកម្ពស់នូវសេវាសុខាភិបាល ជាពិសេសពាក់ព័ន្ធទៅនឹងការបម្រើសេវាសាធារណៈ លើវិស័យសុខាភិបាល ការទំនាក់ទំនង និងសេវាព្យាបាលសុខភាពនេះតែម្ដង ៕

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី១០-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។