នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា២០២៣ក្រោមប្រធានបទ” វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍” ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សារខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរៀបចំទីតាំងប្រារព្វពិធីបុណ្យអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៌ និងការប្រគំតន្ត្រី ឆ្នាំ២០២៣ ខេត្តកំពង់ចាម ។
រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ដោយមានការចូលរួមជាមួយទីចាត់ការអង្គភាពខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ លោក លោកស្រីអភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ សរុប៥៦នាក់ នៅសាលប្រជុំតូច ខេត្តកំពង់ចាម។