កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរិ៍ ១១ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តចំនួន៤ ស្ថិតក្នុងឃុំចំនួន២ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ដូចខាងក្រោម៖១-ឃុំ សូទិព្វចំនួន ២វត្ត ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសបុព្វបុរស វិរៈជន កម្មាភិបាល […]
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យ និងចូលរួមច្រកបាវខ្សាច់ដើម្បីទប់ច្រាំងទន្លេបាក់ស្រុត មានបណ្តោយប្រវែងជាង ៤០ម៉ែត្រ នៅភូមិដំណាក់ព្រីងលិច ឃុំមហាលាភ ស្រុកកោះសូទិន។ អាជ្ញាធរមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋ ប្រមាណជាង១៤០នាក់ ក្នុងរយៈពេលពីថ្ងៃ ប្រើប្រាស់បាវខ្សាច់អស់ ២,២០០បាវខ្សាច់ រថយន្តដឹកខ្សាច់ចំនួន៧ទ្បាន និងទ្បានដឹកថ្ម ១ទ្បាន ១០គីប។
រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ញូង ចរិយា បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម។ ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្គរទម្ងន់ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៧កេស ,ទឹកក្រូច ៧កេស, ត្រីខ ១កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ , ទឹកដោះគោ ១កេសធំ […]
កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ លឹមហៀងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ចាម ប្រធានក្រុការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមកោះស្នានិងលោក អៀង ថៃហុង អភិបាលរងនៃគណៈអភិបាលស្រុក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញបើកវេទិកាសាធារណៈនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ក្នុងនោះដែលមានចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន១០៥នាក់ នាក់។.បញ្ហាដែលប្រជាពលរដ្ឋលើកឡើងមានចំនួន១២បញ្ហា.ដោះស្រាយបាន៧បញ្ហា.សល់បញ្ហា ៥ ស្នើឡើងទៅមន្ទីរអង្គភាពផ្សេងៗ។
គ្រូបង្គោលខេត្ត ចំនួន ៦ ទទួលបានការបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ២៧ ខែ កញ្ញា ២០២៤ មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង ។ វគ្គនេះ មានការអញ្ជើញចូលរួម […]
ស្រុកជើងព្រៃ÷ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្រុកជើងព្រៃបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ នៅវត្តមុសិក្ខារាម ហៅវត្តផ្តៅជុំ ភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃដោយមានការចូលពី បងប្អូនប្រជាពលរដ្ឋក្នុងឃុំផ្តៅជុំ ប្រមាណជាង ២៦៥នាក់ ស្រី ១៩២នាក់។
ស្រុកកោះសូទិន ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជាមួយសមាជិកក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅក្នុងបរិវេណវិទ្យាល័យជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
កំពង់ចាម៖ នៅរសៀល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម ឃី រតនៈ អនុរដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងអង្គសិក្ខាសាលាស្ដីពី « ការលេីកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម » សិក្ខា នេះដែលប្រព្រត្តឹទៅនៅសាលប្រជុំមន្ទីរធម្ មការ និងសាសនាខេត្ដកំពង់ចាម ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កំពអ់ចាម៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។ ទី៣. ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ […]
កំពង់ចាម៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ស្នងការនគរបាលខេត្ត ស្នងការរងនាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត សរុបចូលរួម ១៩៩ នាក់ ។