រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា រហូតដល់ម៉ោង ២០និង២០នាទីយប់ថ្ងៃទី ៧ ខែមករាឆ្នាំ២០២៥កម្លាំងសម្រួលចរាចរណ៍ កម្លាំងចេញល្បាត ត្រួតពិនិត្យនិងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ក្រុងកំពង់ចាម សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ។ ដោយឡែកចំពោះសភាពការណ៍បទល្មើស វិញក៏មិនមានអ្វីកត់សម្គាល់នោះដែរ ។ សូមបញ្ជាក់ដែរថា កម្លាំងសម្រួលចរាចរណ៍ និងកម្លាំងចេញល្បាតរបស់ អង្គភាពនគរបាលខេត្តអនុវត្តជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

(កំពង់ចាម) ដោយមានការចង្អុលណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បាទអនុវត្តចុះធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យ ដឹងថា កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្ត ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៧-១-២០២៥ ដល់ម៉ោង ១”០០ នាទី ព្រឹកថ្ងៃទី៨ -១- ២០២៥ ។ ក្នុងនោះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ប៉ុន្តែក្នុងការចុះល្បាតនេះមិនមានជួបបញ្ហាអ្វីគួរឲ្យគាត់សម្គាល់នោះទេ។

(កំពង់ចាម) ដោយអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា កម្លាំងនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា ចាប់ពីម៉ោង២០និង ០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ២ និង០០នាទី ទៀបភ្លឺព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២៥ នេះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើង ក្នុងភូមិសាស្ត្រ ក្រុង និងស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ។

(កំពង់ចាម) សមត្ថកិច្ចនគរបាលស្រុកកងមាស នៅថ្ងៃទី០៣.០១.២០២៥បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ០១.ឈ្មោះ ពិន ណាវីន ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ននៅភូមិរកាធំ ឃុំជីរោរ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ០២. ឈ្មោះ រី សុភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ចាប់ពីម៉ោង០៦ និង៣០នាទី រហូតដល់ម៉ោង ១០ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ បានចុះល្បាត និងត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ក៏ប្រទះឃេីញ ម៉ូតូ០១គ្រឿងម៉ាក C១២៥ ស៊េរីឆ្នាំ ២០២០ ឡេីងតែម២០២២ ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ […]

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ បានសហការជាមួយ អាជ្ញាធរស្រុកកងមាស ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី។ មន្ត្រីរដ្ឋបាលជលផលឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលស្តៅ និងមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីរួមមាន៖ រុះរើរបាំងផ្ចិតព្រែកចំនួន ០៥កន្លែង សរុបប្រវែង ៣៥ម៉ែត្រ បង្គោលចម្រឹង ៦៤ដើម លបឬស្សីចំនួន ០២គ្រឿងនៅចំណុចតាមដងព្រែកអន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់មក បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្កើតបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបបទល្មើសនេះ នៅវេលាម៉ោង ២០.៥០នាទីថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ចំនួន១០នាក់ រថយន្ត ០១គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ដឹកនាំដោយ វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់÷១.ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។២.ឈ្មោះ ខួយ សុធារ៉ា ភេទប្រុស […]

(កំពង់ចាម) កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៦ នាក់នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរបានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី […]

(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង ក្មេងដែលមានរូបសាក់លើដងខ្លួន និងបទល្មើសផ្សេងៗ។ សូមបញ្ជាក់ថា នាយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នោះកម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក , និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្វើកិច្ចការនេះរួមគ្នាតែម្តង នៅតាមភូមិសាស្ត្រគោលដៅនៃស្រុក ក្រុង របស់ខ្លួន ដែលជាលទ្ធផល មិនមានអ្វី គួរឲ្យកត់សម្គាល់នោះទេ។

(កំពង់ចាម) សមត្ថកិច្ចចម្រុះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចទំនប់រលំពោធិ៍ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមអភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី។ លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអរវត្ថុតាម រួមមាន៖-ឧករណ៍លូស្បៃមុងចំនួន ១៨មាត់ -របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៩៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ៦៥គីឡូក្រាមផងដែរ ។

បន្ទាប់ពីអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ ធ្វើការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត ដែលសំណង់ខាងលើសម្រេចការសាងសង់រួចរាល់១០០% ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ៗខាងមុខ។