រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

កំពង់ចាម,នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ នឹងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម វង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន ៖   +ករណីទី ១-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់-របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២១០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៨គីឡូក្រាមនៅចំណុចវាលកន្ទឹល ឃុំកៀនជ្រៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។+ករណីទី ២-ឧបករណ៍លូស្បៃមុងចំនួន ៩មាត់-របាំងស្បៃមុងប្រវែង ២៧០ ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាមនៅចំណុចទំនប់ត្រីរ៉ស់ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

កំពង់ចាម, រសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ឯកឧត្តម  ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួស ឯកឧត្តម ចាន់ ផល្លី ដែលត្រូវចូលនិវត្តន៍។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ធ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាល ខេត្ដកំពងចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិភាក្សា និងពិនិត្យទៅលេីបណ្ដឹងរឿងវិវាទដីធ្លី នៅភូមិតាប៉ាងទី៤ ឃុំតាប្រុក ស្រុកចំការលេី ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។

នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៣ គឺភូមិជីប្រាយ, ភូមិក្តីថ្ករ និងភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។      

ស្រុកចំការលើ៖ នារសៀថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ ចុះពិនិត្យទីតាំងករណីប្រជាពលរដ្ឋ រស់នៅភូមិស្រែប្រាំង និងភូមិតាប៉ាង២ ស្នើសុំដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

កំពង់ចាម, នាព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធស.ព.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ ចំនួន៥ រួមមាន: ១ ចូលរួមរក្សាសន្តិភាព សន្តិសុខសង្គម អនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។២ ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។៣ ជម្រុញការអភិវឌ្ឍផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ភ្ជាប់ពីទន្លេមេគង្គ ទៅព្រែកជីកហ្វូណន-តេជោ និងទៅសមុទ្រកម្មុជា។៤ រក្សា ម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណា ។៥ ចូលរួមអនុវត្តគោលនយោបាយ កំណែរទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា៕

នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម ។

នាព្រឹកថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៤ គឺភូមិស្យាបឹងវែង, ភូមិស្យាអំពិល, ភូមិកំផ្លាក និងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា តំណាងឯកឧត្តម អ៊ុន ចាន់ដា  ភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំគណ:កម្មាធិកាវាយតម្លៃទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបចំនួន៤១នាក់ ស្រី០១នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ស្នងការរង អនុប្រធាន មន្តី្រ នៃពន្ធនាគារ នាយកទីចាត់ការអន្តរវិស័យ និងអនុប្រធានការិយាល័យ។

កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។ ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ […]