រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា តំណាងឯកឧត្តម អ៊ុន ចាន់ដា  ភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំគណ:កម្មាធិកាវាយតម្លៃទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបចំនួន៤១នាក់ ស្រី០១នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ស្នងការរង អនុប្រធាន មន្តី្រ នៃពន្ធនាគារ នាយកទីចាត់ការអន្តរវិស័យ និងអនុប្រធានការិយាល័យ។

កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។ ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ […]

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងមីទ្ទិញអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កពេជ្រ រាជធានីភ្នំពេញ៕

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម   បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំក្រុមការងារអភិវឌ្ឍន៍និងគ្រប់គ្រងគ្របខណ្ឌអនុវត្តការជំរុញការបង្កើនការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប)ថ្នាក់ខេត្តស្ថិតនៅសាលប្រជុំបន្ទីរសុខាភិបាលខេត្តកំពង់ចាម។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព អង្កការដៃគូ សរុបចំនួនប្រមាណ៧០ នាក់។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលបានលិចក្នុងបាតសមុទ្រ និងទន្លេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕

កំពង់ចាម៖ បញ្ចប់ទំនាស់ដោយស្នាមញញឹម និងទទួលយកភាពឈ្នះ ឈ្នះរៀងខ្លួន ក្រោយពីឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានធ្វេីការដោះស្រាយសម្របសម្រួល ទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក រវាងបងប្អូនបង្កេីតនឹងគ្នា ដែលករណីនេះបានកេីតឡេីងយូរឆ្នាំមកហេីយ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ កិច្ចប្រជុំ នេះធ្វេីឡេីង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិសហព័ទ្ឋកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥(ឆ្នាំ២០២៤-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕

កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត នៅសាលប្រជុំសាលាខេត្ត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឯកភាព ឲ្យរៀបចំ ក្រុម ការងារ ដេីម្បីធ្វើ ការ ជ្រើសរើស កម្មករ កម្មការិនី ក្នុង ខេត្តកំពង់ចាម ចំនួន ២.០០០នាក់ ទៅ ធ្វើការ នៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារឲ្យបានកាន់តែប្រសើឡើង។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ០៥ គ្រួសារ ចោទអាជ្ញាធរឃុំបុសខ្នុរ រឹបអូសយកដីគាត់ទៅចុះបញ្ចីជាទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងស្រុក, លោកនាយក នាយករងរដ្ឋបាលសាលាស្រុក,តំណាងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣,លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះ និងជំនាញជុំវិញស្រុក,លោក លោកស្រីមេឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំ ទាំង១០។