(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី ៣១-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវក្រៅកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ដែលបានស្ថាបនារួចរាល់ជាស្ថាពរហើយ ពីទីប្រជុំជន ឃុំតាំងក្រសាំងភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស<ក> ភូមិក្រដាស<ខ> ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ហើយដឹងទៀតថា ក្រៅពីការចុះពិនិត្យផ្លូវមួយខ្សែនោះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យមើលផងដែរនៅសមទ្ធិផលនានាក្នុងវត្តភ្នំព្រះវិហារ ដើម្បីត្រៀមរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕
(កំពង់ចាម): នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០៥ លោក ឃន ប្រុស នាយរដ្ឋបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីពន្ធដាខេត្ត រតនាគានឹងអ្នកទទួលការដេញថ្លៃក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឃន ប្រុស បានមានប្រសាសន៍ ចង់អោយបងប្អូន ទទួលគម្រោងអាជីវកម្មរបស់ឃុំ សង្កាត់ ត្រូវមានការច្បាស់លាស់ ហើយនឹងត្រឹមត្រូវទៅតាមវិធានការរបស់រដ្ឋបាលខេត្ត ហើយធ្វើទៅតាមវិតិវិធីអោយបានល្អក្នុងពេលដេញថ្លៃ ។ លោក ឃន ប្រុស សូមអោយអ្នកទទួលការរក្សាសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម នៃការដេញថ្លៃ ហើយកុំបង្កភាពរញ៉េរញ៉ៃនៅក្នុងការដេញថ្លៃ បេីមានអ្នកទទួលការមួយណាដែលបង្កអោយមានភាពរញ៉េរញ៉ៃ មិនគោរព ប្រព្រឹត្តបំពានល្មើសនឹងការណែនាំនេះ រដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបក្មេងទំនើងមួយក្រុម ឃាត់ខ្លួនបានបីនាក់ ឈ្លោះវាតប់គ្នានៅចំណុចហាងកាហ្វេ ថេសធី (KT) ជិតផ្សារ៧មករា ស្ថិតនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើង (ហិង្សាដោយចេតនា) ធ្វើឡើងកាលពីយប់ថ្ងៃកើតហេតុ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីក្មេងទំនើង កំពុងវាយគ្នា នៅចំណុចកើតហេតុដូចខាងលើ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់។ ក្នុងការបង្ក្រាបនេះសមត្ថកិច្ចអាវុធហត្ថ ដកហូតវត្ថុកាងរួមមាន: ម៉ូតូ០១គ្រឿង suzuki next ពណ៌ខៀវលាយស ស៊េរី 2024 ពាក់ស្លាកលេខត្បូងឃ្មុំ 1M9590។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។
កំពង់ចាម, នៅរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីករណីស្នេីសុំសេវា ស្នេីសុំបេីកថ្មី-អាជ្ញាប័ណ្ណ ទេសចរណ៍ សម្រាប់ ម៉ូតូ ឫរថភ្លេីងអគ្គីសនីកុមារ នៅលើធ្លាសាធារណៈ មាត់ទន្លេ ក្រុងកំពង់ចាម កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំស្ដីអំពីការគ្រប់គ្រងសំណល់រឹង និងសម្រាម និងបញ្ហាផ្សេងៗពាក់ព័ន្ធវិស័យបរិស្ថានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដាក់វិធានការដើម្បីឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក យកទៅអនុវត្តដើម្បីគ្រប់គ្រងសំណល់រឹង និងសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីរក្សាបរិស្ថានស្អាតក្នុងក្រុងកំពង់ចាម ក៏ដូចតាមបណ្ដាស្រុកនានា មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តនៅវិធានការដូចខាងក្រោម ៖ ទី១ ៖ គឺវិធានការអប់រំផ្សព្វផ្សាយ ចាំបាច់ត្រូវបន្តធ្វើ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបោះបង់ការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីឲ្យពួកគាត់ចូលរួមទទួលយកភាពស្អាតទាំងអស់គ្នា។ រីឯគោលដៅអាទិភាព គឺចាប់ផ្ដើមពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ.ប្រជាពលរដ្ឋប្រើប្រាស់ដងផ្លូវ. រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវ។ ទន្ទឹមនឹងនេះរោងចក្រសហគ្រាសក៏ត្រូវចូលរួមសហការ អប់រំណែនាំដល់កម្មករ កម្មការិនីរបស់ពួកគាត់ ហើយចំពោះរថយន្តដឹកកម្មករ កម្មការិនី ត្រូវឱ្យមានធុងដាក់សំរាមនៅលើរថយន្តនោះតែម្ដង។ ទី២ ៖ សម្រាប់អាជ្ញាធរដែនដី គឺមានតួនាទីសំខាន់ ក្នុងការដឹកនាំចាត់ចែងឲ្យមានសកម្មភាព ដើម្បីបំផុសដល់សហគមន៍ប្រជាពលរដ្ឋចូលរួម តាមរយៈយន្តការសិស្សសាលា យុវជនទាំងអស់ គឺឲ្យពួកគាត់ចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសំអាតប្រមូលសំរាម […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម នៅវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ បានប្រទះក្រុមក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីមាំងកែច្នៃ បំពងសំឡេងខ្លាំងៗ ចំណុចព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិប្រសំ ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ សមត្ថកិច្ចកងរាជបុត្រហាត់បានឲ្យដឹងថាបន្ទាប់ពីបានឃើញ ក្មេងទំនើងពីរនាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាកឆ្លាម ព័ណ៍ខ្មៅ ប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជនបង្ក០២នាក់នោះ រស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនទាំងពីរ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។
(កំពង់ចាម) កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាល បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ ។ សមត្ថកិច្ចឲ្យដឹងទៀតថា សមត្ថកិច្ចប្រើប្រាស់កម្លាំងសរុប ៣៩នាក់ ដឹកនាំដោយស្នងការរង ៣រូប បានចុះអនុវត្ត៣គោលដៅ : -គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ-គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ-គោលដៅទី៣ : សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងនោះ បានត្រួតពិនិត្យ រថយន្ត : ៥៨គ្រឿង ម៉ូតូ : ៥៧គ្រឿង ។