រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆាយ វ៉ាន់ស៊ី ប្រធាក្រុមប្រឹក្សាស្រុកជើងព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក ចាប ចន្ថា សមាជិកក្រុមប្រឹក្សាឃុំសំពងជ័យ និងលោក តេង សេង អតីតមេឃុំត្រពាំងគរ ដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ(លោក ចាប ចន្ថា នៅកាល់ម៉ែត លោក តេង សេង នៅពេទ្យមិត្តភាពកម្ពុជា សូវៀត) ក្នុងឱកាសនោះលោកអភិបាលស្រុក និងក្រុមការងារក៏បានឆ្លៀតសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងបន្ទប់រួមគ្នា និងបានផ្តល់ថវិកាចំនួន ១០០.០០០រៀល។

ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីពីការបញ្ចូលទិន្នន័យគណនេយ្យភាពសង្គមជាមួយក្រុមលេខាធិការដ្ឋាន គ ជ.អ.ប. ដោយមានការចូលរួមមន្រ្តីរដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

(កំពង់ចាម) លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម និងសហការី នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារ:មួយចំនួនផ្តល់ជូន លោក ពលបាលឯក រឿន ភារ៉ា ជំនួយការការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលអគ្គីភ័យឆេះលំនៅដ្ឋាន កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និង ២គ្រួសារផ្សេងទៀត ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន។ អំណោយដែលបានផ្ដល់ជូនរួមមាន ៖គ្រួសារលោកពលបាលឯក រឿន ភារ៉ា ចំនួន ០២គ្រួសារ ទទួលបាន ថវិកា ៦.៨២៥.០០០ រៀល និងអង្ករ ៥បេ ,មី ៥កេស.ត្រីខ ៤យួរ.ទឹកត្រី ១យួរ.ទឹកស៊ីអ៉ីវ ០១យួរ.ទឹកសុទ្ធ ០៥កេស.ទឹកក្រូច ១កេស.កន្ទេល ៨.មុង ៤. ភួយ ៤ .អាវរងារ ៤.សារុង ៥.ឆ្នាំងដាំបាយ ២.ឆ្នាំងសម្ល […]

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ ។ កិច្ចប្រជុំខាងលើនេះ គណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា សំណេះសំណាលជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងសហការី ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធ នឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅ ក្នុងខេត្តកំពង់ចាមបានរកឃើញវត្ថុបុរាណច្រើន ដូច្នេះដើម្បីឲ្យមានកន្លែងទុកដាក់វត្ថុបុរាណទាំងនោះឲ្យបានសមរម្យ នៅក្នុងឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះ យកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តផងដែរ ពោលគឺ នឹកពេលភ្ញៀវទេសចរណ៍ជាតិ […]

(កំពង់ចាម)៖ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបិទការដ្ឋានជួសជុល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង៥៥០ម៉ែត្រ ដែលស្ថិតនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកអភិបាលស្រុកស្រីសន្ធរ បានផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ទូទាំងខេត្តកំពង់ចាម ក្រោមម្លប់សន្តិភាព ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្តសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកបាធាយ ឈានទៅបង្ក្រាបបទមើលគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ចំនួន ១០នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុដូចខាងលើ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ១៧ កញ្ចប់ ទម្ងន់ ២.៧៨ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។

លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមផ្តល់អនុសាសន៍៥ចំណុចជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្តក្នុងភូមិសាស្រ្តរបស់ខ្លួនអោយទទួលបាននូវប្រសិទ្ធភាព ។ ថ្លែងយ៉ាងដូច្នោះ ក្នុងឱកាស លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូពាក់ពន្ធ័។ លោកជំទាវ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានផ្តល់ អនុសាសន៍៥ចំណុចជូនទៅដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្ត មានដូចជា ១-ពង្រឹងក្រុមការងារការពារ និងលើកកម្ពស់សិទ្ធិជនពិការថ្នាក់ក្រុង ស្រុក ដោយ រៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ ១ត្រីមាសម្តង និងឱ្យបានមុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត កែសម្រួលសេចក្តីសម្រេចឡើងវិញ ដោយសារមានសមាសភាពមួយចំនួន ត្រូវបានផ្លាស់ប្តូរ និងដាក់បញ្ចូលអ្នកពាក់ព័ន្ធបន្ថែម ពិសេសអង្គការដៃគូ កសាងផែនការសកម្មភាព និង ផែនការថវិកាឲ្យបានច្បាស់លាស់។ ២-ស្នើដល់ឃុំដែលមានអ្នកស្ម័គ្រចិត្តឃុំជាជនមានពិការភាព សូមពិចារណាផ្តល់នូវ ប្រាក់ឧបត្ថម្ភជូនពួកគាត់ តាមលទ្ធភាព ដើម្បីជាការលើកទឹកចិត្ត […]

(ភ្នំពេញ) ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អញ្ជើញចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំណុះក្រសួងព័ត៌មាន ព្រមទាំងលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងអនុប្រធាន ២រូបទៀត នៅទីស្ដីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕

ក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពីលោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេខេត្តប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿកនិងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ លោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញភឿក និងលោក ជំទាវ តុន ង៉ុក ហាញ់ លេខាបក្សខេត្ត  ដែលបានខិតខំ ដឹកនាំខេត្តប៊ិញភឿកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។ ឯកឧត្តម សូមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តកពង់ចាម និងខេត្ត ប៊ិញភឿក និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៏ទៅវិញទៅមកនៃប្រជាជន និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពនៃប្រទេសកម្ពុជា វៀតណាម។ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក […]