(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គន់ សុភា អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅបរិវេណ វត្តសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ បានទទួលសំណើរ សំណូមពរ នឹងកង្វល់ពីប្រជាពលរដ្ឋ ២១ ករណី ដោយបានដោះស្រាយភ្លាមៗ ៨ករណី និងនៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល ។ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខ្លូត ផន មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ […]
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ហានកុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំការប្រើប្រាស់ថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ ២០២៥ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុងកំពង់ចាម រដ្ឋបាលស្រុកស្រីសន្ធរ សរុបចំនួន១២ រូប។
(កំពង់ចាម) លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងប្រធានគណៈកម្មាធិការសម្របសម្រួល និងដឹកនាំការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុមានប្រសាសន៍ថា ការចូលរួម ពេញលេញរបស់ស្ត្រី គឺធានានូវសមភាពយេនឌ័រ និងប្រសិទ្ធផល ដើម្បីឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ។ ថ្លែងបែបនេះ នាឱកាស លោកជំទាវ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ» នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានី ខេត្ត មន្ត្រីមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី នៃខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ […]
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងសហការី បានអញ្ចើញទៅសួរសុខទុក្ខ លោក សួង ម៉ាដែន នាយករដ្ឋបាលសាលាស្រុកជើងព្រៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោក អភិបាលស្រុក និងក្រុមការងារ បានផ្តាំផ្ញើរលោក សួង ម៉ាដែន ឱ្យប្រឹងប្រែងព្យាបាល និងថែរក្សាសុខភាព ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បោយ ដើម្បីបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ។ បន្ថែមលើនេះលោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិការួមមាន៖ ផ្លែឈើ និងភេសជ្ជ មួយកន្ត្រក់ ថវិការ ៣.០០០.០០០រៀល និង ៥០០ដុល្លារ ។
នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៥ រួមមាន÷ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ តុលានិងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕
នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងលោក ខាត់ សុខន ប្រធានការិ.រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បាននាំយកថវិការបស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី រួមជាមួយថវិការដ្ឋបាលស្រុក សរុបចំនួន ៤.៨០០.០០០រៀលចូលបច្ច័យក្នុងពិធីបុណ្យកឋិនទានចំនួន ២វត្ត គឺវត្តសំរិទ្ធជ័យ ហៅវត្តខ្នារ ឃុំស្ដើងជ័យ និងវត្តពោធិព្រះពន្លា ហៅវត្តសូទិព្វក្រៅ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១វត្តបច្ច័យចំនួន ២.៤០០.០០០រៀល។
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមការងារស្រុក បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជា អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍នគរបាល និងមណ្ឌលសុខភាព ចំនួន២គឺ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែលលោកអភិបាលស្រុកក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមខេត្ត និងឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ មកកាន់អាជ្ញាធរដែលបំពេញការងារនៅមូលដ្ឋានផ្ទាល់។ លោកអភិបាលក៏បានបន្តថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើត និងបង្កើនភាពស្និតស្នាលរវាងថ្នាក់ស្រុក និងភូមិ ឃុំ ស្តាប់បញ្ហាប្រឈម និងសំណូមពរផ្សេងក្នុងពេលអនុវត្តការងារ ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈប្រកបដោយ តម្លារភាព គណនេយ្យភាព និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ លើបញ្ហាក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដាច់ខាត់ត្រូវតែយកចិត្តទុកដាក់ និងបង្ក្រាបជាដាច់ខាត។
នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា 2024 ស្ថិតនៅសកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម មានសមាជិកចូលរួមសរុបចំនួន១៧០នាក់។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា សាកលវិទ្យាល័យ/គ្រឹះស្ថាន អប់រំជាដៃគូ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សិស្សានុសិស្ស និង យុវជន អ្នកដែលចង់ក្លាយជាសហគ្រិន និងមានបំណងចង់ក្លាយជាសហគ្រិនភាពនាថ្ងៃអនាគត ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីដែលជួយ បង្កើត ការងារបន្ថែម បង្កើនសមត្ថភាព ជម្រុញល្បឿននៃការច្នៃប្រឌិត និងពង្រឹង មុខរបររបស់ខ្លួននាពេលអនាគត និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៧នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា […]
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូន ប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ […]