រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

(កំពង់ចាម) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ មន្ត្រីនៃរដ្ឋបាលស្រុកស្ទឹងត្រង់ពិរូប ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុក។ វិធីនេះធ្វើឡើងនៅសាលាស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ មន្ត្រីដែលត្រូវប្រកាសតែងតាំងជាអភិបាលរងស្រុក ពីរូបនោះគឺ លោក សយ តុលា នាយករដ្ឋបាលត្រូវបាន តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងលោកស្រី សុខ សុវ៉ាន់នី នាយិការងរដ្ឋបាលត្រូវបាន តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុក ។ ប្រកាសតែងតាំង មន្ត្រី២រូប ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់

(កំពង់ចាម) លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំេះង់ចាម ទទួលបន្ទុកវិស័យវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមជាមួយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤ នេះ បានអញ្ជើញចុះទទួលយករូបសំណាក់តំណាងព្រះនាងលក្ម្សីទេវី (សតវត្សទី១១ ) ដែលប្រជាពលរដ្ឋជីកកកាយដីបានប្រទះឃេីញ និងយករក្សាទុកនៅផ្ទះលោក ឆយ ស៊ីនាត និងលោកស្រី ហាក់ សុគន្ធារី នៅភូមិបុសចេកព្រៃ ឃុំស្វាយទាប ដើម្បីយកមករក្សាទុកនៅ សារៈមន្ទីរខេត្ត ។ តាមមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តកំពង់ចាមឲ្យដឹងថា រូបសណាកនេះ សងពីថ្មភក់ ជីកកកាយដីប្រទះឃេីញនៅទួលយាយឡី ទំនប់៥កុម្ភៈ ភូមិថ្នល់បែកកេីត ឃុំស្វាយទាប ស្រុកចំការលើ ៕

(កំពង់ចាម) សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកងមាស នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្ម ដែលបាន ធ្វើសកម្មភាព នៅចំណុចព្រែកអង្កត់ខ្មៅ ភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ។ បើតាមលោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា យោងពាក្យបណ្តឹង ចុះថ្ងៃទី២៧.១២.២០២៤ របស់ឈ្មោះ អ៊ុន ចាន់ទី ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ថាកាលពីថ្ងៃទី២៦.១២.២០២៤វេលាម៉ោង១០និង១៥នាទី ខ្លួនបានបាត់ម៉ាស៊ីនបូមទឹក ១គ្រឿង នៅចំណុចព្រែកអង្កត់ខ្មៅ ភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ។ លោកអភិបាលស្រុកបានបន្តថា ក្រោយពីទទួលពាក្យបណ្ដឹងរួចមក កម្លាំងសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវ ហើយសង្ស័យទៅលើឈ្មោះ វឿន ប៊ុនគីម ភេទប្រុសអាយុ ១៥ ឆ្នាំ នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ដើម្បីមកសាកសួរ ។ […]

(ខេត្តកំពង់ចាម) ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ផងដែរ ។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះដែរ លោកបានដាក់ចេញនូវការ […]

ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិ បានចុះពិនិត្យ និងវាយតម្លៃលើសំណើសុំគោលការណ៍ ដើម្បីកាយដី​គ្រួសក្រហមទំហំ២០ហិកតា នៅប្លុក (K1) ដីរបស់ក្រុមហ៊ុន អាហ្គ្រោ ស្តារ វិនិយោគ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ។ មន្ត្រីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនេះ កម្លាំងនគរបាលជំនាញ បានចេញឆ្មក់ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និង ដកហូត ថ្នាំញៀន ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ ៤គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈអាជីវករផ្សារស្គន់ អាណត្តិទី៣ (២០២៥-២០២៧) ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លិកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ និងអាជីវករផ្សារស្គន់ ជិត២០០នាក់។