រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

ដោយមានការអនុញ្ញាតពី លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សាខាខេត្តកំពង់ចាម បានបង្ហាញពីសេវាកម្មធនាគាររបស់ខ្លួនក្នុងការបម្រើសេវាជូនអតិថិជន ដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ។ បើតាមការបង្ហាញរបស់បុគ្គលិក ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា (FTB) សាខាកំពង់ចាម បញ្ជាក់ថា នាពេលបច្ចុប្បន្ន ធនាគារFTB  កំពុងផ្តល់ជូននូវផលិតផល និងសេវាសម្បូរបែប ជូនដល់អតិថិជន រួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាធនាគារវីអាយភី ធនាគារអនឡាញ កម្មវិធីធនាគារចល័ត សេវាប័ណ្ណឥណពន្ធ និងបង់ប្រាក់ជាមុន ការទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ញើប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ លិខិតឥណទាន សេវាធានាការទូទាត់ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ បុគ្គលិកដដែលបានបន្តថា ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ […]

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំ សាមញ្ញ លើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម និងលោក ជំទាវ ជា ឡេងទៀង អនុប្រធាន គ.ក.ស.ក និងមានការអញ្ចើញចូលរួមពី លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។ ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។ ជាមួយនោះ លោកជំទាវ ក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បី យើងរួមគ្នាឈានទៅសម្រេចផែនការគ្រោង […]

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានចុះបាញ់ថ្នាំ កំចាត់មូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងបរិវេណមន្ទីរពេទ្យ និងសាលារៀន នៅក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានចុះបាញ់ថ្នាំកំចាត់មូសខ្លា ក្នុងបរិវេណមន្ទីរពេទ្យ និងសាលារៀន ក្នុងក្រុងកំពង់ចាម ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ។

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកស្រុកលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទូលខុសត្រូវ សម្រេចបាន នូវសមិទ្ធផលជាច្រើន លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម។ តាមរយៈលទ្ធផលនេះ បានលើកកម្ពស់ និងជំរុញការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបានកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចិរភាព។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បានកំណត់អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាពទី៣គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន […]

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានណែនាំ និង ផ្តល់នូវអនុសាស្ត្រ៤ចំណុច ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមណែនាំបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។ អនុសាសន៍ ចំនួន៤ ចំណុចសំខាន់ៗ នោះរួមមាន៖ ១.រួបរួមគ្នាជាធ្លុងមួយ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត ប្រកាន់ខ្ជាប់នូវរបបរៀនសូត្រ របបប្រជុំ របបចុះមូលដ្ឋាន របបរាយការណ៍សុំយោបល់ ដោយប្រកាន់យកនូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ២.បន្តខិតខំរួមចំណែកការពារសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំជាពិសេសអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ៣-បន្តខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស្របតាមក្រមសីលធម៌ វិជ្ជាជីវៈ ។ ៤-បន្តខិតខំងអនុវត្ត សកម្មភាពចលនាស្ត្រីបម្រើកិច្ចការសង្គម រៀបចំចលនាស្រ្តីឲ្យយល់បានពីការងារសុខុមាភាពក្នុងគ្រួសារ និងក្នុងសង្គម អប់រំស្តីពីចលនាលើកស្ទួយជីវភាពគ្រួសារ […]

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆេះឡថ្នាំ នៅភូមិខ្ពបតាងួន ឃុំខ្ពបងួន ស្រុកស្ទឹងត្រង់ ។ មន្ត្រីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៨:០០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ មានករណីឆេះឡថ្នាំ នៅភូមិខ្ពបតាងួន ឃុំខ្ពបងួន ស្រុកស្ទឹងត្រង់ ដែលមានចម្ងាយពីអធិការដ្ឋាន ២៧គីឡូម៉ែត្រ ។ ខណ:នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពុងជួយពន្លត់បឋម ដោយឡែករថយន្តអគ្គីភ័យកំពុងចេញទៅដើម្បីអន្តរាគមន៍ ។ តែករណីនេះ មិនមានការរាលដាលទេ ដោយសារ ឡថ្នាំនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ។

(កំពង់ចាម) កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឃាត់ខ្លួនជនសង្ស័យពីរ នាក់រួមនឹងវត្ថុតាមមួយចំនួនពាក់ព័ន្ធការជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា កាលពីថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០២៥ កិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចបានឲ្យកម្លាំងភ្នាក់ងារទំនាក់ទំនងទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ នី ស្រីណុច ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឱ្យកម្លាំងភ្នាក់ងារវេរលុយទៅជាមុនសិន ទើបណាត់ប្រគល់ទទួលថ្នាំញៀនមកឱ្យកម្លាំងភ្នាក់ងារយើងទៅយកថ្នាំញៀននៅចំណុចកើតហេតុខាងលើ ។ លោកអភិបាលស្រុកឲ្យដឹងទៀតថា ពេលកម្លាំងភ្នាក់ងារបានទៅដល់ចំណុចណាត់ជួបខាងលើ ក៏បានឃើញជនសង្ស័យឈ្មោះ នី ស្រីណុច និងប្ដីបានទុកវត្ថុតាងជាថ្នាំញៀនឱ្យកម្លាំងភ្នាក់ងារយើងនៅចំណុចកើតហេតុខាងលើ និងបានត្រលប់ទៅវិញបាត់ ។បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការយកវត្ថុតាង ក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៤-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៥-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

កំពង់ចាម, នាព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍន:ភាពការងារគ្រប់គ្រងហាងបញ្ចាំទូទាំងខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ស្នងការរងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ នាយករងទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធ  សរុបអ្នកចូលរួម ចំនួន១៣នាក់ ។