រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

រដ្ឋបាលក្រុង-ស្រុក

កំពង់ចាម, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំក្រុមការងារ ដើម្បីចុះសិក្សា និងពិនិត្យដោះស្រាយផលប៉ះពាល់នៃទីលានចាក់សំរាម ស្ថិតនៅភូមិទូរលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួង បរិស្ថាន ដោយមានចូលរួមពីមន្ត្រីជំនាយ និងអាជ្ញាធរមូលដ្ឋានស្រុកផងដែរ ៕

ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្កកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ៖ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ ពិធីនេះក៍មានការនិមន្ត ពីសំណាក់ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្តកំពង់ចាម តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ។

ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ឈិត ណារី សមាជិកក្រុមប្រឹក្សា តំណាងលោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ។ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិ. ប្រធានអង្គភាព ចំណុះរដ្ឋបាលក្រុង និងលោក លោកស្រី ចៅសង្កាត់ទាំងបួន ។ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន២៦៧ នាក់ ស្រី១៣៥ នាក់ ស្ថិតនៅវត្តជោតនារាម (បឹងកុក )ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

កំពង់ចាម,នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ នឹងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម វង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន ៖   +ករណីទី ១-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់-របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២១០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៨គីឡូក្រាមនៅចំណុចវាលកន្ទឹល ឃុំកៀនជ្រៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។+ករណីទី ២-ឧបករណ៍លូស្បៃមុងចំនួន ៩មាត់-របាំងស្បៃមុងប្រវែង ២៧០ ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាមនៅចំណុចទំនប់ត្រីរ៉ស់ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ស្រុកចំការលើ៖ នារសៀថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ ចុះពិនិត្យទីតាំងករណីប្រជាពលរដ្ឋ រស់នៅភូមិស្រែប្រាំង និងភូមិតាប៉ាង២ ស្នើសុំដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ០៥ គ្រួសារ ចោទអាជ្ញាធរឃុំបុសខ្នុរ រឹបអូសយកដីគាត់ទៅចុះបញ្ចីជាទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពចំណុះ និងជុំវិញ លោកមេឃុំ កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នៅទីទួលត្រពាំងល្វា ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្នុងពិធីក្រុងពាលី ធ្វើខឿនទប់ដីក្រោយសាលាបឋមសិក្សា ហ៊ុនសែន ដំបងដែក។

ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការបោះឆ្នោត។