រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

រដ្ឋបាលក្រុង-ស្រុក

ក្រុងពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារសន្តិសុខ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម។ គូរបញ្ជាក់ថា ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯកិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំរបស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។

ក្រុងកំពង់ចាម៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីហាងបញ្ចាំ ដើម្បីស្ដាប់នូវរបាយការណ៍ និងការចូលរួមយោបល់របស់ក្រុមការងារ របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ។ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព អភិបាលរងក្រុង-ស្រុក លោកអធិការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ៕

ស្រុកបាធាយ៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវរងការខូចខាត ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុលឡេីងវិញ ស្ថិតក្នុងឃុំ ចំនួន៤ រួមមាន: ឃុំផ្អាវ ឃុំជេីងព្រៃ ឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះទៅដល់ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន អ្នកមីង អេល ម៉េត អាយុ ៦២ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុស ២នាក់ កំពុងរស់ក្នុងបន្ទុក គឺ ម្នាក់ អាយុ ៤២ឆ្នាំ មានសតិមិនគ្រប់ និងម្នាក់ទៀត អាយុ ៤០ឆ្នាំ ជាជនមានពិការភាព (ខ្វិន ហើយងងឹតភ្នែក ) ថែមទៀត ៕

កំពង់ចាម៖ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីដីតំបន់វាលឡែង ស្ថិតនៅឃុំមហាខ្ញូង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក អៀង ថៃហុង អភិបាលរង នៃគណៈអភិបាលស្រុក បានដឹក នាំ កិច្ចប្រជុំ ស្ដីពី ក្រុមការងារ បច្ចេកទេស ផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ នៅសាលតូចសាលាស្រុក។

ស្រុកជេីងព្រៃ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ ខេត្ដកំពង់ចាម ។

កំពង់ចាម៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍សំបូរមានជ័យ ស្ថិតឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ស្រុកស្ទឹងត្រង់៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន វី អភិបាលរង នៃគណៈភិបាលស្រុក តំណាងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទឹងត្រង់ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្ទឹងត្រង់៕

ស្រុកកងមាស៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពស្រុក សម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកងមាស ។