(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៥ ឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូរវត្ថុទាំងបានមួយចំនួន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា មុនកើតហេតុ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់÷ ១. ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២. ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៣. ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិមពិតប្រាកដរស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្ត្រីអាវុធហត្ថឱ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់២.២៥ក្រាម […]
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ស្នើរឲក្រុមការងារលេខាធិការដ្ធានពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើសុំដូច្នេះ នាថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម របស់រដ្ឋបាល ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាក្រុមការងារលេខាធិការដ្ឋានត្រូវសហការសម្របសម្រួលដល់ក្រុមការងារ ដោយធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងារយើងមានសកម្មភាពមានការសហការគ្នាល្អ បង្កើតគំនិតច្នៃប្រឌិតផុសផុល ចូលរួមតាក់តែងសៀវភៅណែនាំពីការផ្តល់ជ័យលាភី ការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម កាន់តែមានប្រសិទ្ធភាព ដែលអាច អោយឃុំ សង្កាត់ងាយស្រួលក្នុងការប្រមូលទិន្នន័យ និងត្រូវចូលរួមរៀបចំប្រតិទិនការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តការងារបានពេញលេញ ហើយសូមចូលរួមឱ្យបានគ្រប់ពេលរាល់កិច្ចប្រជុំរបស់ក្រុមការងារ ដោយមិនត្រូវផ្លាស់ប្តូរអ្នកផ្សេងឡើយ៕
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៣-២-២០២៥
*** ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនាដើមខែកុម្ភៈឆ្នាំ ២០២៥នេះគឺបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារមានជំងឺប្រចាំកាយ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន១០គ្រួសារ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម តំណាងរាស្ត្រកំពង់ចាម បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានការលំបាក ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា អំណោយដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះសង្ឃឹមថាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។ ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែចុះជួប ផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។ ***ទន្ទឹមនេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាម ក្នុងការប្រកបកិច្ចការងារ ដើម្បីកែប្រែនូវជីវភាពគ្រួសាឱ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវជួយជម្រុញឱ្យកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានចេះដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ ជាមួយគ្នានេះឯកឧត្តម ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋដែលពុំមានដីរស់នៅពិតប្រាកដ គឺអាចស្នើសុំតាមរយៈ អជ្ញាធរហើយខេត្តកំពង់ចាមគឺមានតម្រូវការជ្រើសរើសអ្នកធ្វើការនៅខេត្តស្វាយរៀងដោយមិន ប្រកាន់កម្រិតវប្បធម៌ ហើយបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន ដែលមានបំណងចង់ទៅ រៀនរក ជំនាញណាមួយដូចជា ជាងឡាន […]
(កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅស្ថិតក្នុងស្រុកព្រៃឈរ ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានសិក្សា រៀបចំកែច្នៃ រម្យណីយដ្ឋានធម្មជាតិបឹងធំ និងកោះទួលសំពៅ រួមនិងកោះលោកយាយពៅ ឲ្យក្លាយទៅជាកន្លែងកំសាន្តមួយគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកសម្រាកលម្ហែ កំសាន្ត និងការទទួលទានអាហារតាមបែបលក្ខណៈធម្មជាតិពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង បានដាំដុះ និងនេសាទបានពីផ្ទៃបឹងដ៏ធំមួយនេះ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាមមួយចំនួននៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៥ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លា សង្ស័យថ្នាំញៀន ០១កញ្ចប់តូចទម្ងន់ ០.២៩ក្រាម ថ្លឹងទាំងសំបកថង់ កម្ទេចផ្កាក្រអូបឈ្ងុយ សង្ស័យជាកញ្ឆ ០១កញ្ចប់តូច ទម្ងន់០.៧៤ក្រាម ថ្លឹងទាំងសំបកថង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអូប៉ូ (Oppo) ពណ៌ខ្មៅ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ស្លាកលេខ សៀមរាប 1F-9818 ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី ចាត់ការតាមនីតិវិធី។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី ៣១-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវក្រៅកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ដែលបានស្ថាបនារួចរាល់ជាស្ថាពរហើយ ពីទីប្រជុំជន ឃុំតាំងក្រសាំងភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស<ក> ភូមិក្រដាស<ខ> ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ហើយដឹងទៀតថា ក្រៅពីការចុះពិនិត្យផ្លូវមួយខ្សែនោះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យមើលផងដែរនៅសមទ្ធិផលនានាក្នុងវត្តភ្នំព្រះវិហារ ដើម្បីត្រៀមរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕
(កំពង់ចាម): នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០៥ លោក ឃន ប្រុស នាយរដ្ឋបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីពន្ធដាខេត្ត រតនាគានឹងអ្នកទទួលការដេញថ្លៃក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឃន ប្រុស បានមានប្រសាសន៍ ចង់អោយបងប្អូន ទទួលគម្រោងអាជីវកម្មរបស់ឃុំ សង្កាត់ ត្រូវមានការច្បាស់លាស់ ហើយនឹងត្រឹមត្រូវទៅតាមវិធានការរបស់រដ្ឋបាលខេត្ត ហើយធ្វើទៅតាមវិតិវិធីអោយបានល្អក្នុងពេលដេញថ្លៃ ។ លោក ឃន ប្រុស សូមអោយអ្នកទទួលការរក្សាសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម នៃការដេញថ្លៃ ហើយកុំបង្កភាពរញ៉េរញ៉ៃនៅក្នុងការដេញថ្លៃ បេីមានអ្នកទទួលការមួយណាដែលបង្កអោយមានភាពរញ៉េរញ៉ៃ មិនគោរព ប្រព្រឹត្តបំពានល្មើសនឹងការណែនាំនេះ រដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់ជាធរមាន៕