រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការជិត ២,០០០ នាក់ នៃចំនួន ៣៥មន្ទីរអង្គភាព ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ បានបើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ប្រមាណជិត ២,០០០នាក់ នៃមន្ទីរអង្គភាពជុំវិញខេត្ត ។ ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។ មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧ […]

នារសៀល ថ្ងៃអង្គារ ១០រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីង កម្ពុជា អាណត្តិទី៥ (២០២៤-២០២៨) លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ៕

ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការបោះឆ្នោត។

ស្រុកស្ទឹងត្រង់៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន វី អភិបាលរង នៃគណៈភិបាលស្រុក តំណាងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទឹងត្រង់ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្ទឹងត្រង់៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ស្ដីពីរៀបចំសេចក្ដីសម្រេចរួមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ និងរៀបចំបិទបញ្ចប់សេចក្ដីសម្រេចរួមឆ្នាំ២០២៣ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។

(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បើកវគ្គបណ្ដុះបណ្ដាលស្តីពី វីធីសាស្រ្ត ផ្ទៀងផ្ទាត់ ឃុំ បញ្ចប់ការ បន្ទោបង់ ពាសវាល ពាសកាល ធ្វើឡើងនៅមន្ទីរ អភិវឌ្ឍជនបទខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពបច្ចេកទេសអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Guidelines on Open Defecation Free) ដល់មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ដ្រីបង្គោលស្រុក ក្រុង ឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធ។ ពិភាក្សាអំពីការរៀបចំវគ្គតម្រង់ទិសថ្នាក់ស្រុក បន្តអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០២៤ ។ សិក្ខាសាលានេះដែរ រៀបចំដោយ៖នាយកដា្ឋនថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការគាំទ្រដោយ៖ អង្គការភ្លែន(PLAN) គោលដៅ មានការចូលរួមពីមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទ […]

កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន ដឹកនាំមន្ត្រីជំនាញ រួមនឹងតំណាងក្រុ មហ៊ុនទទួលម៉ៅការ និងមន្ទីរ សាធារណការខេត្ត បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាត់ក្រោមនៃផ្លូវ ក៍ដូចគ្រឹះនៃស្ពានផងដែរ។ ឯកឧត្ដម បញ្ជាក់ ទៀតថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ ដោយពិនិត្យមេីលលេីគុណភាពកិលបង្ហាប់គ្រឹះក្រោមនៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ […]

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។ ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។ បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក៕

ស្រុកព្រៃឈរ ៖ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីពខេត្តកំពង់ចាម និងក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិតខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំកយនូវអំណោយទៅជូន លោក វន សាវ៉ាន់ និង លោកស្រី សុខ ណៃស៊ីម ជាកម្មករ-កម្មការិនី រោងចក្រសាន់ស៊ូ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិតនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អំណោយរួមមាន អង្ករ ២០គីឡូ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីវអុីវ០១យួរ និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាដល់ប្រជាការពារភូមិចំនួន៦នាក់ ដោយមានការចូលរួមពីអភិបាលរងស្រុក ក្រុមការងារសហជីពស្រុក កម្លាំងអធិការ មេឃុំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ ប្រជាការពារភូមិ មេភូមិ និងក្រុមសហជីពរោងចក្រសាន់ ស៊ូ ស្រុកព្រៃឈរ ។