រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

អភីបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយផែនការ ជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ឆ្នាំ២០២១-២០៣០ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការ ជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់ការឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ។  

នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣  ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ដ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយះពេល៩ខែ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ៕

រាជធានីភ្នំពេញ៖​ ព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏​ខ្ពង់​ខ្ពស់ឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី ធ្វើនៅសា

ស្រុកកំពង់សៀម៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២០ ខែ តុលា  ឆ្នាំ២០២៣ មានកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តដោះស្រាយផលប៉ះពាល់លើគម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ក្រោមក្រោមអធិបតីភាព ឯកឧត្តម ហេង វណ្ណី អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម​ ដែលប្រព្រឹត្តធ្វើនៅក្នុងវត្តអង្គួញដីសិរីសុខា ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរវាងជនពិការ ជាមួយអាជ្ញាធរ រោងចក្រសហគ្រាស និងវិស័យឯកជន ក្នុងស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ វេទិកានេះប្រព្រឹត្តទៅនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះរាជាគណៈកិត្តិយស និងជាព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម អមដំណើរដោយព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណទាំង១០ក្រុង/ស្រុក ព្រមទាំងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បាននិមន្ត និងអញ្ជើញបង្សុកូលឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាក្ខន្ធព្រះសព ព្រះសាសនមង្គល ហ្វាន់ ហឿន ព្រះរាជាគណៈកិត្តិយស និងជាព្រះវិមលសាគរ មេគណខេត្តព្រះសីហនុ ដែលបានអនិច្ចធម្មកាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ នៅខេត្ដព្រះសីហនុ ៕ សាលាគណខេត្តកំពង់ចាម សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមនៃខេត្តព្រះសីហនុ និងក្រុមញាតិនៃព្រះសព។

ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអមដំណើរលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពជំងឺភ្នែកក្រហម នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងនៅមណ្ឌលសុខភាពព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ១៣ តុលា២០២៣ក្រោមប្រធានបទ” វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍” ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី   អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ ។