នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ។ ពិធីនេះបានប្រព្រឹត្តិទៅ នៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។ ពិធីនេះ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ឯកឧត្តម សន្តិបណ្ឌិត ណេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោកជំទាវ […]
ព្រឹកថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុន ៗ ជាពិសេសគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើងសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើងមានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី […]
ស្រុកចំការលើ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកថវិកា និងអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ទៅសួរសុខទុក្ខមន្ត្រីនគរបាល ២រូបដែលបានរងរបួសក្នុងពេលចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូ ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ ទឹកបរិសុទ្ធ០១កេស ទឹកក្រូច០១កេស និងថវិកាមួយចំនួនផងដែរ ។
គណះកម្មាធិការសាខា ខេត្តកំពង់ចាម បន្តសហការបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវសិស្ស នៃវិទ្យាល័យហ៊ុនសែន ពាមជីកង ចំនួន ៥០នាក់ ដើម្បីក្លាយជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា សាខា កក្រក ខេត្តកំពង់ចាម ៖ នៅរសៀល ថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ នាសាលប្រជុំអនុសាខាស្រុក ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយ ៗ ជាយុវសិស្ស ចំនួន ៥0 នាក់ នៃ វិទ្យាល័យ ហ៊ុនសែន ពាមជីកង ដើម្បីក្លាយជាសមាជិកថ្មីនៃបណ្តាញយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ។ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម […]
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ តំណាងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអមដំណើរលោកជំទាវ កុល ធារិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម អញ្ជើញដាក់បិណ្ឌនៅវត្តគិរីវនរាមស្ទឹងត្រង់ លោកជំទាវបានចូលបច្ច័យកសាងចំនួន ៤០០,០០០រៀល។ លោកជំទាវបានអញ្ចើញបន្តដាក់បិណ្ឌនៅវត្តស្រែអំពៅព្រមទាំងចូលបច្ច័យកសាងចំនួន ៥០០,០០០រៀល បច្ច័យធម្មទេសនាចំនួន៥០,០០០រៀល និងឧបត្ថម្ភប្រជាការពារចំនួន៩០,០០០រៀល សរុបថវិការចំនួន ១,០៤០,០០រៀល។
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ កញ្ញានេះ ត្រូវនឹងថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៤ ស្ថិតក្នុងឃុំចំនួន២ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ដូចខាងក្រោម៖១-ឃុំខ្នុរដំបងចំនួន ២វត្ត ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសបុព្វបុរស វិរៈជន កម្មាភិបាល និងយុទ្ធជនស្នេហាជាតិ។ ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ ឯកឧត្តមបណ្ឌិត សហការី ព្រមទាំងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចវេប្រគេនចង្ហាន់ […]
ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមទី២៣រួចរាល់១០០%ហើយ នៅជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម__ស្រុកចំការលើ ៖នៅរសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្កកំពង់ចាម និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោក ទូច ឆៃ បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិផ្ទះមនុស្សខេត្ដកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃការរសាងសង់ផ្ទះមនុស្សធម៌ទី២៣ ជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងរស់នៅភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម ខណៈ បច្ចុប្បន្ននេះបានសម្រេចរួចរាល់១០០%ហេីយ ។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។
កំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងមន្ត្រីអមដំណើរ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំពាមកោះស្នា បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នុងនោះមាន៖១-ភូមិកោះកណ្ដាល ចំនួន២៣៦គ្រួសារ ជំលេសទៅទីទួលសុវត្ថិភាព១២គ្រួសារ២-ភូមិពាមក្រៅចំនួន ៥៦គ្រួសារ៣-ភូមិពាមក្នុងចំនួន ៩១ គ្រួសារ៤-ភូមិដីលើ ចំនួន ២៥៩ គ្រួសារ៥-ភូមិទួលរកា ចំនួន ៥៤៩ គ្រួសារ៧-ភូមិដីដុះ ចំនួន ១៥៤ គ្រួសារ៨-ភូមិព្រែកសង្កែកើត១៩៨ គ្រួសារសរុបរួម១៧១៥ គ្រួសារ ជំលេសទៅទីទួលសុវត្ថិភាពភ្នំស្គា(ភ្នំព្រែកសង្កែ) ចំនួន ១២គ្រួសារ ស្មើចំនួនមនុស្ស៥២នាក់ ។
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក នួន ណុយ នាយករងរដ្ឋបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតំណាងរដ្ឋបាលខេត្តកំពង់ចាម និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ចំនួន33គ្រួសារ ស្ថិតនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។ នោះដែលអំណោយទទួលបានក្នុងមួយគ្រួសារៗទទួលបានរួមមានដូចជា៖-អង្ករ ចំនួន50គីឡូ-តង់ ចំនួន1-កន្ទេល ចំនួន1-មុង ចំនួន1-មី ចំនួន1កេស-ទឹកសុីអុីវ ចំនួន1យួរ-ត្រីខ ចំនួន1យួរ-ធុងទឹក និងបោយទឹក ចំនួន១ផងដែរ ។