(កំពង់ចាម) ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងក្រុមការងារ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់ដំណោយកញ្ចប់អាហារ ជូនប្រជាពលរដ្ឋ ១៩០ គ្រួសារ ស្ថិតក្នុងភូមិរកាលើ និងរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ១៥គក ស្ករស ១គក ទឹកដោះគោ២កំប៉ុង ទឹកផ្លៃឈើ១ដប ដែលសរុបជាទឹកប្រាក់ទាំងអស់ ១១,៤៩៥,០០០៛ អំណោយខាងលើនោះដែរ បានមកពី លោកដង្ខៅ រីសាន់ និងភរិយា។