
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ បានចុះធ្វើការផ្សព្វផ្សាយ នូវទីតាំងមួយចំនួន ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់សកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តមបានចាត់តាំង កម្លាំងជំនាញ និងជម្រុញ អធិការដ្ឋាននគរបាលក្រុងស្រុក បន្តអនុវត្តផែនការបង្ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង តាមរយ:វិធានការផ្សព្វផ្សាយ និងអប់រំ : បានចំនួន ០៦ទីតាំង មនុស្សចូលរួម ១.៨៣៣នាក់ (ស្រី ៩៦២នាក់)។ ក្នុងនោះ ស្រុកចំការលើ : ២ទីតាំង មនុស្សចូលរួម ៤២នាក់ (ស្រី ២៣នាក់) -ក្រុងកំពង់ចាម :១ទីតាំង មនុស្សចូលរួម ១៤នាក់ (ស្រី ៩នាក់) ស្រុកកងមាស : ២ទីតាំង មនុស្សចូលរួម ១.៧៤២នាក់ (ស្រី ៩០៩នាក់)-ស្រុកព្រៃឈរ : ១ទីតាំង មនុស្សចូលរួម ៣៥នាក់ (ស្រី ២១នាក់) ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧត្តមសេនីយ៍ស្នងការ បានបន្តដាក់វិធានការឲ្យក្រុមការងារប្រតិកម្មរហ័ស តាមដានត្រួតពិនិត្យក្ដាប់សភាពការណ៍ ឱ្យបានម៉ឺងម៉ាត់ ក្នុងករណីមានក្មេងទំនើងបង្ការអុកឡុក និងចេញប្រតិបត្តិការភ្លាម ។