(កំពង់ចាម) សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ៣ គោលដៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលបានអ្នកដឹងថា ដោយអនុវត្តទៅតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមត្ថកិច្ចនគរបាលបានប្រើកម្លាំងសរុប ចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ២:០០ នាទីទៀបភ្លឺ ដោយប្រើប្រាស់កម្លាំងសរុប ៥៤នាក់ ដឹកនាំដោយស្នងការរង ២រូប និងអធិការ ១រូប ចុុះអនុវត្ត៣គោលដៅ ក្នុងនោះ-គោលដៅទី១ : ឃុំកោះរកា ស្រុកកំពង់សៀម -គោលដៅទី២ : ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ -គោលដៅទី៣ : ឃុំបាធាយ ស្រុកបាធាយ ។

ជាលទ្ធផលសមត្ថកិច្ចយើង បានត្រួតពិនិត្យ : រថយន្ត : ៨១គ្រឿង- ម៉ូតូ : ៤៤គ្រឿង និង បានតេស្តជាតិអាល់កុល ៦៨នាក់ មានជាតិអាល់កុលកម្រិតក្រោម ០.២៤ក្រាមចំនួន១២នាក់ (ឃាត់ទុកនៅនឹងកន្លែងអប់រំនិងតម្រូវឲ្យក្រុមគ្រួសារមកទទួលយក។ គ្មានមួកសុវត្ថិភាព ១២នាក់ ។