Views: 1,369
រមណីយដ្ឋានទឹកឆាស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយប្រហែល ៤២គ.ម ពីទីរួមខេត្តកំពង់ចាម ។ តំបន់នេះមានសក្តានុពលទាក់ទាញរួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្មភាគច្រើននៃភ្ញៀវទេសចរ គឺនិយមទៅមុជទឹកដ៏ថ្លាយង់ដែលហូរផុសចេញពីប្រភពទឹកនៅក្នុងដីពិតៗតែម្តង។ នៅទីនោះក៏មានវារីអគ្គិសនីតូចមួយ ដែលស្ថាបនាឡើងនៅពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៣ ដោយជំនួយថវិកាពីរាជរដ្ឋាភិបាលជប៉ុន។ នៅលើមាត់បឹងនេះមានប្រាសាទបុរាណមួយឈ្មោះប្រាសាទព្រះធាតុទឹកឆា ដែលស្ថាបនាដោយព្រះមហាក្សត្រសូរិយាវរ្ម័នទី១ នៅគ.ស១០២៥ ដោយផ្អែកលើសិលាចារឹកដែលបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវ និងយកទៅរក្សាទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញ។