កំពង់ចាម, ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកកងមាស ។
កាលពីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការ ជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកកងមាស នឹងដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនប្រាំទីតាំង ផ្សេងគ្នា ក្នុងនោះភូមិសាស្ត្រស្រុកទាំងបីនោះ ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។