នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមការងារស្រុក បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជា អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍នគរបាល និងមណ្ឌលសុខភាព ចំនួន២គឺ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែលលោកអភិបាលស្រុកក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមខេត្ត និងឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ មកកាន់អាជ្ញាធរដែលបំពេញការងារនៅមូលដ្ឋានផ្ទាល់។ លោកអភិបាលក៏បានបន្តថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើត និងបង្កើនភាពស្និតស្នាលរវាងថ្នាក់ស្រុក និងភូមិ ឃុំ ស្តាប់បញ្ហាប្រឈម និងសំណូមពរផ្សេងក្នុងពេលអនុវត្តការងារ ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈប្រកបដោយ តម្លារភាព គណនេយ្យភាព និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ លើបញ្ហាក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដាច់ខាត់ត្រូវតែយកចិត្តទុកដាក់ និងបង្ក្រាបជាដាច់ខាត។