ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំ ភូមិ នាំយកថវិកា ព្រមទាំងគ្រឿងឧបភោគរិភោគ ទៅចូលបុណ្យសព លោក ហ៊ំ គ្រុយ អតីតសមាជិកក្រុមប្រឹក្សាឃុំគោករវៀងដែលបានទទួល មរណភាពដោយរោគាពាធ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
ចំពោះបច្ច័យ និងសម្ភារៈរួមមាន៖ ថវិកាសមាគមន៍ក្រុមប្រឹក្សាឃុំ ២.០០០.០០០រៀល ថវិកា លោក ខាត់ សុខន ចំនួន ៥០០.០០០រៀល ក្រុមការងារចុះជួយឃុំគោករវៀងរួមមាន៖ អង្ក ២បេ ស្មើនឹង ១០០គីឡូក្រាម ទឹកក្រូច+ទឹកផ្លែឈើចំនួន ១០កេះ ទឹកសុទ្ធចំនួន ២០យួរ ថវិកាចំនួន ១.០០០.០០០រៀល
បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារក៏បានចូលបុណ្យសពឈ្មោះ ឯម បាន ភេទ ស្រី ដែលមានទីលំនៅក្បែរនោះ ព្រមទាំងចូលបច្ច័យបុណ្យចំនួន ៥០០.០០០ម៉ឺនរៀល។