នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ លោក ទុន ស៊ាង ប្រធានគណបក្សឃុំពាមកោះស្នា បានអញ្ជើញចូលរួម អបអរខួបអនុស្សាវរីយ៍ លើកទី៤៦នៃទិវាជ័យជម្នះ៧ មករា(៧.មករា.១៩៧៩-៧.មករា.២០២៥) ។

ដោយមានការចូលរួមពីលោក​ លោកស្រី​ សមាជិក​ក្រុមប្រឹក្សាឃុំ​ លោក​ លោកស្រី​ មេភូមិ អនុភូមិ និងសមាជិកភូមិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងឃុំពាមកោះស្នាសរុបចំនួន៤០៩នាក់។ក្រោយបញ្ចប់ពិធី​ លោក​ សុខ​ លឹមហៀង​ ប្រធានក្រុមការងារ​រួមនឹងសហការី​ បានអញ្ជេីញ​ចុះសួរសុខទុក្ខ​ លោក ហេង ចាន់ណាន ស្មៀនឃុំពាមកោះស្នា​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ​ ។