កំពង់ចាម, នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន១គ្រួសារឈ្មោះ វ៉ន អិត រស់នៅភូមិ តាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានជីវភាពទីទល់ និងកំពុងជួបការលំបាក។
សូមបញ្ជាក់ថា៖ លោកស្រី វ៉ន អិត អាយុ១៨ឆ្នាំ មានកូនចំនួន២នាក់(កំពុងពពោះកូនក្នុងផ្ទៃ ៧ខែ) ត្រូវប្តីចាកចោល រស់នៅជាមួយឪពុកម្តាយ រកស៊ីកាប់អុសលក់។ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖
អង្ករចំនួន២បេស្មើនឹង៥០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេះ និងថវិកាចំនួន១០០.០០០រៀល
បន្ទាប់មកលោកអភិបាលស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្តាខ្នងផ្ទះ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។