កំពង់ចាម៖ អនុវត្តតាមអនុសាសន៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ការណែនាំដោយផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ បានដាក់ចេញនូវគោលការណ៍ជាយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹង និងពង្រីក សេវាសាធារណៈក្នុងវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ ក៏បានតែងតែណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល បង្កើនការចុះពង្រឹង និងពង្រីកលើសេវាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបាន ២៤ម៉/២៤ម៉ ៧ថ្ងៃ/៧ថ្ងៃ ដោយត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវ: ការគោរពវិន័យ និងការខិតខំកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានស្អាតល្អ ប្រកបទៅដោយស្តង់ដារ៕