ស្រុកចំការលើ៖នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ហាក់ សុវីរ៉ានី អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ(ស្តីទី) បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ស្រុក នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលេី ខេត្ដកំពង់ចាម ។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអង្គភាព ការិយាល័យជុំវិញ និងចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកមេឃុំ/ជំទប់ឃុំ ប្រធានមណ្ឌលសុខភាពឃុំទាំង៨ និងលោកមេភូមិពាក់ព័ន្ធ សរុប ៤៤នាក់ ។