នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងសហការី បានអញ្ចើញទៅសួរសុខទុក្ខ លោក សួង ម៉ាដែន នាយករដ្ឋបាលសាលាស្រុកជើងព្រៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក អភិបាលស្រុក និងក្រុមការងារ បានផ្តាំផ្ញើរលោក សួង ម៉ាដែន ឱ្យប្រឹងប្រែងព្យាបាល និងថែរក្សាសុខភាព ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បោយ ដើម្បីបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ។
បន្ថែមលើនេះលោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិការួមមាន៖ ផ្លែឈើ និងភេសជ្ជ មួយកន្ត្រក់ ថវិការ ៣.០០០.០០០រៀល និង ៥០០ដុល្លារ ។