កំពង់ចាម៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវ ជូនគ្រួសាររងគ្រោះ ករណីលង់ទឹក ចំនួន ៣គ្រួសារគឺ:
១. ស្រុកកំពង់សៀម ឃុំរំចេក ភូមិរំលេច អ្នកលង់ទឹកស្លាប់ ឈ្មោះ ហេង ម៉េងហ៊ាង អាយុ ១០ឆ្នាំ មានឪពុកឈ្មោះ ទីម ហេង អាយុ ៦១ឆ្នាំ ម្តាយឈ្មោះ យ៉យ ស្រ៉ីម អាយុ ៤៨ឆ្នាំ មានកូន២នាក់
២.ស្រុកកំពង់សៀម ឃុំកោះរការ ភូមិតាមៀង អ្នកលង់ទឹកស្លាប់ ឈ្មោះ ខេន បញ្ញា អាយុ ១៦ឆ្នាំ មានឪពុកឈ្មោះ គុជ គុណធី អាយុ ៤១ឆ្នាំ ម្តាយឈ្មោះ លឹម ណៃ អាយុ ៤៩ឆ្នាំ មានកូន៤នាក់។
៣. ស្រុកស្រីសន្ធរ ឃុំផ្ទះកណ្តាល ភូមិអូរលៀវ អ្នកលង់ទឹកស្លាប់ ឈ្មោះ សំ ស៊ាងហេង អាយុ ២៩ឆ្នាំ មានប្រពន្ធឈ្មោះ ហ៊ឺ លីវ៉ាន អាយុ ៣០ឆ្នាំ មានកូន២នាក់ មាន ឱពុកឈ្មោះ ចាន់សោម អាយុ ៥៩ឆ្នាំ ម្តាយឈ្មោះ ហួត វណ្ណនី ៦៥ឆ្នាំ មានកូន២នាក់។
+បញ្ចាក់ ១គ្រួសារ ទទួលបាន អង្ករ៥០គីទ្បូក្រាម តង់១ មុង១ កន្ទេល១ មី១កេះ ត្រីខ១យួរ ទឹកស៉ីអ៉ីវ១យួរ និង ថវិកា ៥០០ ០០០ រៀល។