ស្រុកចំការលើ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ និងលោកស្រីអភិបាលរងស្រុក បានអញ្ជើញចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព និងការបើកវេទិការសាធារណៈជាមួយពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ រដ្ឋបាលស្រុក អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន៩៨នាក់ស្រី៦៥នាក់ ក្នុងនោះ ឯកឧត្តម បានជូនទឹកបរិសុទ្ទ០១ដប និងនំបុង័០១ដើម ដល់អ្នកចូលរួមផងដែរ ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានជម្រាបជូន យាយាតា ពុកម៉ែ មាមីង បងប្អូន ពីសមិទ្ធផលនានា ដែលចេញពីស្មាដៃរបស់ក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងឃុំស្វាយទាប ពិសេសផ្តោតសំខានទៅលើការពារសុខសន្តិភាព ដែលបានមកដោយលំបាក និងការបន្តថែរក្សារបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។