នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញជាអធិបតីពិធីអបអរសាទខួបអនុស្សាវរីយ៍​លើកទី៤៦ ទិវា​ជ័យជំនះ​ ៧មករា​ (ឆ្នាំ​១៩៧៩-២០២៥​ ) នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម ។

ដោយមានអ្នកចូលរួមពីព្រះសង្ឃ ឯកឧត្តម លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ព្រមទាំងសិស្សានុសិស្សចុះមូលសរុបអ្នកចូលរួមចំនួន ៣៤០នាក់ ស្រី ២១០នាក់ ។ ក្នុងឱកាសនោះឯកឧត្ដមមានប្រសាសន៏ថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។