ស្រុកចំការលើ,នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្កំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្កំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) នៅរដ្ឋបាលស្រុកចំការលើ ។
ក្នុងឪកាសនោះដែលដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ សរុបអ្នកចូលរួមចំនួន១២៦នាក់ ស្រី៣៦នាក់ ។
+ជាលទ្ធផលនៃអង្គសិក្ខាសាលាសមាហរណកម្ម ដែលមានតាមបណ្តាលរដ្ឋបាលឃុំ រដ្ឋបាលស្រុក មានចំនួន៩៥គម្រោង ក្នុងនោះមានការគាំទ្របានចំនួន៤៥គ្រោង ។