នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មរវាងប្រទេស ចិន-ម៉ាឡេស៊ី-ថៃ-សឹង្ហបូរី-កម្ពុជា ដោយមានការចូលរួម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីសមាជិក សមាជិកាសភាពាណិ្ជកម្ម និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចពិភាក្សាប្រកបទៅដោយរលូន និងទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សំគាល់ ដោយភាគី ទាំងពីរ យល់ព្រមចុះកិច្ចព្រមព្រៀង អនុស្សរណ:នៃការយោគយល់ (MOU) គោលបំណង់នៃការចុះ MOU គឺដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ក្នុងខេត្តកំពង់ចាម-មណ្ឌលគិរី។ ម្យ៉ាងវិញទៀតក្នុងកិច្ចភាក្សានេះ វិនិយោគិនបរទេស ផ្តោតសំខាន់លើការទិញអង្ករពីខេត្តកំពង់ចាម ។