កំពង់ចាម, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរទៅមករបស់ ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
គូរបញ្ជាក់ថា គិតត្រឹមម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី19-09-24 ទឹកទន្លេមេគង្គកំពង់ចាមមានកំពស់ 12.96m ខណៈកម្រិតប្រុងប្រយ័ត្នកំពស់ទឹក 15.20m។ ក្នុងនោះទឹកចូលព្រែកបានចំនួន: 27/41ព្រែក។ ទឹកចូលព្រែកតាមបណ្តាស្រុក:
1-ស្រុកស្ទឹងត្រង់: 5/5ព្រែក
2-ស្រុកកំពង់សៀម: 5/11ព្រែក
3-ស្រុកកងមាស: 8/13ព្រែក
4-ស្រុកកោះសូទិន: 5/5ព្រែក
5-ស្រុកស្រីសន្ធរ: 4/7ព្រែក។