ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់ខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមទាំង ២គណៈ សហការជាមួយមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់ខេត្តកំពង់ចាម។

ក្រោមអធិបតីភាពឯកឧត្តម កៅ សុខអាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ស្រី កានឿន សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

ដោយមាននិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃខេត្ត មន្ត្រីសង្ឃក្រុង ស្រុក តាមឋានុក្រម និងព្រះចៅធិការវត្តទូទាំងខេត្តកំពង់ចាម។

លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មន្រ្តីរាជការ និងអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តកំពង់ចាម សរុបប្រមាណ ៧៨៤អង្គ/នាក់។