នៅព្រឹកថ្ងៃទី ខែ២២ ខែមករា ឆ្នាំ ២០២៥ លោក​ ម៉ាត់​ សាលី​ អភិបាលរង​ នៃគណៈអភិបាលស្រុកស្ទឹងត្រង់​ បានដឹក​នាំ​មន្ត្រីជំនាញចុះសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំព្រែកកក់​ ដេីម្បីចុះពិនិត្យសកម្មភាពវិស័យកសិកម្ម​ នៅរដូវប្រាំងឆ្នាំ ២០២៥ ​ឃើញថាស្ថានភាពទឹកប្រើប្រាស់បានគ្រប់គ្រាន់ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។គឺកសិករអាចប្រើប្រាស់បាននារដូវប្រាំង​ សម្រាប់បង្កបង្កើនផលការដាំដុះក្នុងតំបន់ ។