លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចង្អុលណែនាំដល់កម្លាំងជំនាញនគរបាលចរាចរណ៍ បន្ដយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសការផ្សព្វផ្សាយច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវ សូមឱ្យមានប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃបុណ្យចូលឆ្នាំ ចិន-វៀមណាម ខាងមុខនេះ

នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក/ក្រុង បន្តចុះរៀបចំសណ្តាប់ធ្នាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅចំណុចដើមទី ទីប្រជុំជន ចំណុចប្រឈមការកកស្ទះ និងនៅចំណុចភ្លើងស្តុប ដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេស នារដូវបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ខាងមុខនេះ សូមឱ្យមានការប្រុងប្រយ័តខ្ពស់ កុំធ្វេសប្រហែសក្នុងការបើកបរ កុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយគោរព ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងការបញ្ជាទិសរបស់នគរបាលចរាចរណ៍ ។ល។

ជាមួយគ្នានេះ កម្លាំងជំនាញក៏បានជួយសម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប់ជាប្រចាំ ផងដែរ៕