នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆាយ វ៉ាន់ស៊ី ប្រធាក្រុមប្រឹក្សាស្រុកជើងព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក ចាប ចន្ថា សមាជិកក្រុមប្រឹក្សាឃុំសំពងជ័យ និងលោក តេង សេង អតីតមេឃុំត្រពាំងគរ ដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ(លោក ចាប ចន្ថា នៅកាល់ម៉ែត លោក តេង សេង នៅពេទ្យមិត្តភាពកម្ពុជា សូវៀត)
ក្នុងឱកាសនោះលោកអភិបាលស្រុក និងក្រុមការងារក៏បានឆ្លៀតសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងបន្ទប់រួមគ្នា និងបានផ្តល់ថវិកាចំនួន ១០០.០០០រៀល។





